ដាច់បាយអ្នកប្រកបអជីពនេះហើយបើចឹងមែន! ប្រសិនបើបួសតាមព្រះពុទ្ធ ត្រូវយល់ដឹងព្រះវិន័យ ៣ចំណុចៈ
👉 ភិក្ខុសាមណេរស្រោចទឹកឲ្យគ្រហស្ថ ដែលមិនមែនជាញោមប្រុសស្រីបង្កើតរបស់ខ្លួនឯង ត្រូវអាបត្តិទុក្កដ (ព្រោះការធ្វើសាមីចិកម្មដល់គ្រហស្ថ) ។
ចំណែកឯគ្រហស្ថវិញ ប្រើព្រះសង្ឃអ្នកមានសីលឲ្យស្រោចទឹកឲ្យនឹងមានទោស គឺបាប (កើតជាតិក្រោយនឹងជាខ្ញុំបម្រើគេ) ។
👉 ភិក្ខុសាមណេររៀនមន្តអាគមឩមអាមក្រៅព្រះពុទ្ធសាសនា (គឺព្រះត្រ័យបិដក) ត្រូវអាបត្តិទុក្កដ ព្រោះរៀនតិរច្ឆានវិជ្ជា (គឺវិជ្ជាដែលទទឹងផ្លូវសួគ៌និងនិព្វាន) ។
👉 ភិក្ខុសាមណេរចិញ្ចឹមជីវិតដោយការធ្វើយ័ន្ត កន្សែងយ័ន្ត ខ្សែកថា ឬស្តោះព្រួសជាដើម ត្រូវអាបត្តិទុក្កដ ព្រោះប្រកបក្នុងមិច្ឆាជីវៈ គឺការចិញ្ចឹមជីវិតខុស ។
-អាគមឩមអាម ព្រះពុទ្ធទ្រង់ហាមមិនឲ្យអ្នកបួសរៀនសូត្រកួចកាន់ ប្រកាន់ជ្រុលជ្រួស ភ្លេចគិតសីលផ្នួស ដើរស្តោះព្រួសគេ ។
ស្រង់ចាកវចនានុក្រមសម្តេចសង្ឃរាជ ជោតញ្ញាណោ ជួន ណាត
ប្រភព ឆាយ ឆាយា Chhaya Chhay
ព្រះធម្មទេសនា ស្តីពីជំនឿក្រៅព្រះពុទ្ធសាសនា ដេាយ ព្រះធម្មវិបស្សនា កេតុធម្មោ សំ ប៊ុនធឿន
“សត្វបរោខោ ទំមែកពោធិ៍ សុីផ្លែជ្រៃ”
Dhamma talk on Buddhism & Superstitions by the late and renowned Cambodian Vipassana Buddhist Master Ven. Ketodhammo Som Bunthoeun.
Superstition has no place in Buddhism.
Buddhism is strictly not a religion in the context of being a faith and worship owing allegiance to a supernatural being.
The Buddha rejects superstitions but urges us to pursue wisdom. The Buddha teaches us to develop the most important practices: self-discipline, self-restraint, cultivation of morality and spiritual development. The Buddha also teaches us to cultivate the strength of will-power, wisdom, understanding of Mind and self-nature.
ព្រះធម្មទេសនាសំដែងដោយ ព្រះធម្មវិបស្សនា កេតុធម្មោ សំ ប៊ុនធឿន
Dhamma talk by the late and renowned Cambodian Vipassana Buddhist Master Ven. Ketodhammo Som Bunthoeun.
Watch our shows on LTC – Channel 95
Broadcast hours | Fridays: 4 – 5 pm, 8 – 9 pm
Tuesdays 11 am - 12 pm
Email: templenewscast@yahoo.com
Phone: 978.853.9623
Website: templenews.org
Youtube: www.youtube.com/templenewstv