Download printable PDF version: New Year 2562 2018
រៀនធ្វើសមាធិ វិបស្សនា និងអប់រំចិត្ត
INTERESTED IN LEARNING MEDITATION
A 10-Day Meditation (Samadhi) & Vipassana (Insight Meditation) Retreats
When: JUN 20 – JUL 01, B.E.2562 A.D.2018
Location: Wat Kiryvongsa Bopharam, the Peace Meditation Center, Leverett, Massachusetts United States
Advance ENROLLMENT opens.
Vipassana teachers, Bhikkhu Jotannano and Bhikkhu Dejapanno, are former Vipassana trainees of the late and renowned Vipassana Buddhist Master, Bhikkhu Ketodhammo.
The meditation technique is taught strictly in accordance to the Buddhist Tipitaka (The Buddhist Canon).
To learn more about last year’s program.
Modes of Transportation
By Air: You are suggested to stop at Bradley International Airport in Connecticut. It is a 1-hour drive to the temple.
By Land: You are suggested to stop in Amherst bus station if you arrive by bus from out of state or Canada. It is about a 25-minute drive to the temple.
Please DOWNLOAD PROGRAM and REGISTRATION FORM. Complete the registration form and send it back as soon as possible.
Download Khmer PDF: vipassana2562Registration
Contact Info:
Wat Kiryvongsa Bopharam, the Peace Meditation Center
100A Cave Hill Road, Leverett, MA 01054 – 9728 U.S.A.
Tel.: 413.367.2028
Fundraiser to help dig clean water wells on November 4 – 5, B.E.2561 A.D.2017 with Bhikkhu Dhanadhammo But Buntenh at 252 Public Street, Providence, RI 02905
Download PDF: fundraiser
Contact Info: Ken Oung 401.595.6786
Download complete program in PDF: Kathin@ISBV
ដើម្បីធ្វើបុណ្យកឋិនឲ្យបានត្រឹមត្រូវតាមពុទ្ធានុញ្ញាត ពុទ្ធបរិស័ទត្រូវប្រព្រឹត្ដដូចតទៅ។
១. វត្ដអារាមត្រូវតែបានបញ្ចុះពុទ្ធសីមារួចរាល់ហើយមុនពេលប្រារព្ធពិធីបុណ្យកឋិន
២. ព្រះភិក្ខុ ដែលជាអ្នកក្រាលគ្រង ត្រូវបានគង់ចាំវស្សាអស់កាលត្រីមាស គម្រប់ ៣ខែ ក្នុងរដូវវស្សា នៅក្នុងពុទ្ធសីមា
នៃវត្ដអារាម ដែលពុទ្ធបរិស័ទដង្ហែអង្គកឋិនចូលទៅប្រគេននោះ
៣. សាមណេរមិនអាចក្រាលគ្រងកឋិនបានទេ។ សាមណេរទទួលបានកឋិនតាមរយៈព្រះភិក្ខុ អ្នកក្រាលគ្រង។
៤. ភិក្ខុដាច់ត្រៃសរណគមន៍ៈ ភិក្ខុមិនយកព្រះពុទ្ធ ព្រះធម្ម ព្រះសង្ឃ ជាទីពឹងទីរព្ញក គឺភិក្ខុចងខ្សែអំបោះក្រហម អំបោះស
ស្រោចទឹក ប្រោះទឹក ធ្វើគ្រូទាយ ធ្វើគ្រូមន្ដអាគមអូមអាម ធ្វើពិធីក្រុងពាលី បោះបាយបិណ្ឌ រៀបបាយសី ភិក្ខុយកវត្ថុដទៃ ជាទីពឹងទីរព្ញក (យកអបិយជំនឿមកដាក់ក្នុងខ្លួន) យកវត្ថុខាងក្រៅពីពុទ្ធសាសនាមកជាទីពឹងទីរព្ញក ។ល។ និយាយឲ្យខ្លី គឺភិក្ខុដែលមិនប្រតិបត្ដិតាមសេចក្ដីប្រៀនប្រដៅនៃព្រះសម្មាសម្ពុទ្ធ គឺធ្វើកឋិនមិនបានអានិសង្សកឋិនទេ គឺបានត្រឹមតែ បច្ច័យបួន
៥. ភិក្ខុបរាជិក គឺភិក្ខុដាច់ត្រៃសរណគមន៍ ដាច់សីលអស់ហើយ ធ្វើកឋិនមិនបានអានិសង្សកឋិនទេ
៦. បដិគ្គាហកៈ ឬព្រះភិក្ខុ ដែលជាអ្នកក្រាលគ្រង មានសេរីភាពក្នុងខ្លួនចាប់តាំងពីបានក្រាលអនុមោទនាកឋិនពេលណាមក
តែងបាននូវអានិសង្ស ៥យ៉ាង គឺៈ
ក. អនាមន្ដចារោ — ត្រាច់ (និមន្ដ) ទៅណាមិនបាច់លាភិក្ខុផងគ្នា
ខ. អសមាទានចារោ — ត្រាច់ (និមន្ដ) ទៅណាមិនបាច់យកត្រៃចីវរគ្រប់ប្រដាប់ អាចដាក់ទុកនៅកន្លែងបាន
គ. ភិក្ខុឆាន់គណភោជន និងបរមប្បរភោជនបាន
ឃ. យាវទត្ថចីវរំ — ភិក្ខុទុកដាក់អតិរេកចីវរបានតាមប្រាថ្នា
ង. យោ ច តត្ថចីវរុប្បាទោស សោ នេសំ ភវិស្សតិ — អានិសង្សលាភ ដែលកើតឡើងក្នុងទីនោះ ត្រូវបានតែភិក្ខុ ដែលគង់នៅ ក្នុងអាវាសនោះ។
ទាយក ទាយិកាក៏បានអានិស្សដ៏ក្រៃលែងច្រើនជាអនេកប្បការ ដូចជាស្លាប់ពីលោកនេះទៅៗកើតសុគតិភព លុះចុតិ (ស្លាប់) ពីសុគិភពមកឋានមនុស្ស បានជាស្ដេចចក្រពត្ដិគ្រប់គ្រងទ្វីបទាំងបួន អស់បុណ្យពីស្ដេចចក្រពត្ដិមកកើតស្ដេចតូចៗ អស់ពី ស្ដេចតូចៗមកកើតជាសេដ្ឋីគហបតី អស់ពីគហបតីមកកើតកូនអ្នកមាន កូនអ្នកក្រមិនកើតទេ នេះជាអានិសង្ស ដែលអ្នកធ្វើ កឋិន ត្រូវបានអានិសង្សនេះឯង ហៅថា នាមធម៌។
វត្ថុ ឬរបស់ដែលធ្វើឲ្យកើតជាកឋិនមានបីៈ ស្បង់មួយ ចីពរមួយ សង្ឃាដីមួយ ទាំងបីនេះហៅថា ត្រៃ។ វត្ថឬរបស់ក្រៅពីត្រៃ មានៈ បាត្រ ឆត្រ កន្ទេល ខ្នើយ ព្រំ គ្រែ តុ ទូ កៅអី ហៅថា បរិក្ខារបស់កឋិន ស្បង់ ចីពរ សង្ឃដី យកតែស្បង់មួយធ្វើកឋិន ក៏បាន។
កឋិនធ្វើកម្របានត្រឹមត្រូវតាមវិន័យបញ្ញត្ដិណាស់ ប្រសិនបើផ្នែកឧបាសក ឧបាសិកា កាត់ស្បង់ចីពរត្រឹមត្រូវតាមវិន័យបញ្ញត្ដិ ហើយបដិគ្គាហកៈក្រាលគ្រងបានត្រឹមត្រូវតាមវិន័យបញ្ញត្ដិ កឋិននេះឈ្មោះថា បានអានិសង្សទាំងអ្នកទទួល ទាំងអ្នកឲ្យ។
ប្រសិនបើទាយក ទាយិកា កាត់ស្បង់ចីពរបានត្រឹមត្រូវយកធ្វើកឋិន ប៉ុន្ដែបដិគ្គាហកៈ ភិក្ខុអ្នកក្រាលគ្រងមិនបានត្រឹមត្រូវ កឋិននេះមិនបានកើតជាកឋិន ក្លាយជាបុណ្យបច្ច័យបួន អានិសង្សមិនបានដល់ភិក្ខុអ្នកក្រាលគ្រងទេ បានតែទាយក ទាយិកា អ្នកឲ្យ។
បុណ្យទាំងអស់ក្នុងព្រះពុទ្ធសាសនា អានិសង្សដែលត្រូវបាន គឺបានតែទាយិ ទាយិកា ឧបាសក ឧបាសិកា ជាអ្នកឲ្យទេ អ្នកទទួលមិនបានអានិសង្សទេ។
ដោយឡែកប្លែកតែពិធីបុណ្យកឋិន ព្រោះបុណ្យកឋិនបានទាំងសងខាង គឺអ្នកឲ្យក៏បានអានិសង្ស អ្នកទទួលក៏បាន អានិសង្ស។
ការធ្វើកឋិនមិនបានត្រឹមត្រូវតាមវិន័យបញ្ញត្ដិជាវិបត្ដិយ៉ាងធ្ងន់ចំពោះភិក្ខុសង្ឃអ្នកក្រាលគ្រង និងអ្នកអនុមោទនា។ ឯទាយក ទាយិកា ឧបាសក ឧបាសិកា អ្នកឲ្យមិនមានវិបត្ដិអ្វីឡើយ គ្រាន់តែមិនបានអានិសង្សកឋិន ត្រឡប់ទៅជាបានអានិសង្សបច្ច័យ បួនវិញ។
វិបត្ដិភិក្ខុសង្ឃ គឺសម្គាល់ថា បានក្រាលគ្រង និងអនុមោទនាកឋិនរួចហើយៈ
១.ទុកសង្ឃាដីនៅកន្លែងនិមន្ដទៅកាន់ទីកន្លែងផ្សេងៗ
២. ទុកអតិរេកចីវរឲ្យលើសពី ១០ថ្ងៃ
៣. ឆាន់គណភោជន និងបរមប្បរភោជនព្រមគ្នា និមន្ដទៅណាមិនបានប្រាប់ភិក្ខុផងគ្នាអស់រយៈពេល ៥ខែសម្គាល់ថា អានិសង្សកឋិន ដែលត្រូវបាន។
ចុះប្រសិនបើធ្វើកឋិនមិនត្រូវតាមវិន័យបញ្ញត្ដិ ហើយអ្នកក្រាលគ្រងកឋិនក៏មិនត្រឹមត្រូវជាវិបត្ដិដល់ភិក្ខុ អស់រយៈពេល ៥ខែ ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃពេញបូណ៌មី ខែផល្គុន ចំពោះភិក្ខុសង្ឃ ដែលក្រាលគ្រងកឋិនមិនត្រឹមត្រូវតាមវិន័យនោះ គឺភិក្ខុអ្នកក្រាលគ្រងមិនចេះ ឬមិនយល់នូវអានិសង្ស ៥ មិនយល់ មិនដឹងនូវមាតិកា ៨ បលិពោធ ២ ក៏មិនយល់ អនត្ថតាការ ២៤ ក៏មិនដឹង មិនយល់អត្ថតាការ ១៧ ក៏មិនយល់ មិនដឹង។ ភិក្ខុអ្នកក្រាលគ្រងកឋិន ប្រសិនបើមិនយល់ មិនដឹងនូវលក្ខណៈ ៥ចំណុចនេះ ប្រសិនបើក្រលគ្រងកឋិនៗនោះមិនកើតជាកឋិនទេ កឋិនក្លាយទៅជាបច្ច័យបួនពិតប្រាកដ។
ដូច្នេះហើយបានជា លោកអ្នកប្រាជ្ញទាំងឡាយបានប្រៀបធៀបការធ្វើកឋិនទៅនឹងឈើស្នឹង ឈើស្នឹងគឺជាឈើដែលគេកាត់ ដាច់ពាក់កណ្ដាលដើម ហើយគេយកចំណែកខាងចុងទៅដោតវានឹងផែនដី ឈើនោះកម្រនឹងបានដុះលូតលាស់។ យ៉ាងណាមិញ រីឯពិធីបុណ្យកឋិនក្រធ្វើឲ្យបានត្រឹមត្រូវតាមវិន័យបញ្ញត្ដិ ក៏យ៉ាងនោះដែរ។
រៀបរៀងដោយ ព្រះភិក្ខុ តេជប្បញ្ញោ ព្រះធម្មាចារ្យវិបស្សនាធុរៈ និងជាព្រះចៅអធិការវត្ដគិរីវង្សាបុប្ផារាម
ខែមិគសិរ ព.ស.២៦៥៤ ខែធ្នូ គ.ស.២០១០
(more…)
Fundraising Ceremony on 26 August B.E.2561 A.D.2017
The chief monk, Board of Directors and devotees will organize a fundraising ceremony to generate funds to help support the temple.
An appeal and extended invitations to you, devotees and generous public to come together in this ceremony and joyfully receive your dhamma-merits.
Program Ceremony
* Friday the 4th Waxing Moon, month of Poṭṭhapāda, B.E.2561 equivalent to August 25,
A.D.2017
6:30PM Pay homage to the Triple Gems, observe the 5 precepts, invite the monks to chant to transmit dhamma-merits to the ancestors, deceased parents and family members; invite the Buddhist monk to give a Dhamma Talk ‘Sermon’
* Saturday the 5th Waxing Moon, month of Poṭṭhapāda, B.E.2561 equivalent to August 26,
A.D.2017
7:00AM Offering breakfast to the Buddhist monks
9:00AM Assembly of organizers
9:30AM Offering rice alms
10:30AM Pay homage to the Triple Gems, observe the 5 precepts, afternoon lunch offering to the
Buddhist monks; the monks to chant to transmit the dhamma-merits to the ancestors, deceased parents and family members within the realms of Samsara
12:00PM Devotees and people having lunch
1:00PM A procession of donated funds and offering to the Buddhist monks.
Download Khmer PDF for printing quality: fundraising08262561
Download English PDF for printing quality: fundraising08262561EN
Wat Kiryvongsa Bophamra, The Peace Meditation Center
100A Cave Hill Road, Leverett, MA 01054 – 9728 U.S.A.
TEL.: 413.367.2028
E-mail: vipassanadhura@gmail.com
The International Shakyamuni Buddha Vihara and Vipassana Center (ISBV)
140 Cottage Street
Lynn, MA 01905
Telephone: 617.858.4759
ព្រះធម្មទេសនាសំដែងដោយ ព្រះធម្មវិបស្សនា កេតុធម្មោ សំ ប៊ុនធឿន
Dhamma talk by the late and renowned Cambodian Vipassana Buddhist Master Ven. Ketodhammo Som Bunthoeun.
Watch our shows on LTC – Channel 95
Broadcast hours | Fridays: 4 – 5 pm, 8 – 9 pm
Tuesdays 11 am - 12 pm
Email: templenewscast@yahoo.com
Phone: 978.853.9623
Website: templenews.org
Youtube: www.youtube.com/templenewstv