ប្រវត្តិឆដ្ឋសង្គាយនា (លើកទី ៦) ដ៏មហាអស្ចារ្យនេះ
History of the Chaṭṭha Saṅgāyana, The Sixth Great International Buddhist Council
ថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា គ.ស.២០២០
Monday the 4th Waxing Moon of Jeṭṭha B.E.2564 equivalent to May 25, A.D.2020 Year of the Rat
សង្គាយនា គឺជាឈ្មោះនៃកិច្ចប្រជុំរបស់ព្រះភិក្ខុសង្ឃក្នុងព្រះពុទ្ធសាសនា ដើម្បីផ្ទៀងផ្ទាត់ធម៌វិន័យដែលជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធអង្គ ទុកស្មើនឹងព្រះសម្មាសម្ពុទ្ធផ្ទាល់ព្រះអង្គ គង់នៅដូចជា ព្រះពុទ្ធដីកាថា
ដោយរយៈកាលជាអំណឹះទៅនៃព្រះពុទ្ធបរមគ្រូ មានបញ្ហាចម្រូងចម្រាសកើតឡើងចំពោះធម្មវិន័យ ក្នុងពុទ្ធសាសនមណ្ឌល ទើបព្រះមហាថេរៈទាំងឡាយ ជាគណាចារ្យបានរៀបចំជាសង្គាយនាឡើង ដើម្បីផ្ទៀងផ្ទាត់នឹងរក្សាឱ្យបាននូវទម្រង់ដើមនៃព្រះពុទ្ធវចនៈ ដែលជាពាក្យរបស់ព្រះពុទ្ធសុទ្ធៗ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខដល់ជនច្រើនអស់កាលជាយូរអង្វែងតទៅ ។
ឆដ្ឋសង្គាយនា លើកទី ៦នេះ ប្រារព្ធឡើងនៅព.ស.២៤៩៨ឆ្នាំ ក្រោយព្រះពុទ្ធបរិនិព្វាន ទីតាំង ល្អាងភ្នំសិប្បនិម្មិត មហាបាសាណាគុហា (Mahapasana Cave) ក្រុងយុាំងហ្គូន ប្រទេសភូមា ទំនុកបម្រុងដោយរដ្ឋាភិបាលភូមា ដឹកនាំដោយព្រះរេវតមហាថេរៈ ភទន្តសោភណៈ ជាបុច្ឆកៈ និង ព្រះតិបិដកធរធម្មភណ្ឌាគារិកវិចិត្តសារាភិវំសៈ ជាវិសជ្ជកៈ មានព្រះភិក្ខុសង្ឃ ២.៥០០អង្គ ដោយចូលរួមមានប្រតិភូសង្ឃមកពីបណ្តាប្រទេសកាន់ព្រះពុទ្ធសាសនាថេរវាទដូចគ្នា មាន៖ ភូមា កម្ពុជា សៀម លាវ ស្រីលង្កា និងបណ្តាប្រទេសផ្សេងៗទៀត ចូលរួមផងដែរ ។ ប្រារព្ធឡើងរយៈពេល ២ឆ្នាំ មូលហេតុ ដើម្បីផ្ទៀងផ្ទាត់ធម្មវិន័យ និងចងក្រងព្រះពុទ្ធវចនៈ ពោលគឺព្រះត្រៃបិដក ព្រមទាំងអដ្ឋកថា ដីកា យោជនា និងគន្ថៈផ្សេងៗ មានគម្ពីរវេយ្យាករណ៍ ជាដើម បានជាឯកសាររួមរបស់ព្រះពុទ្ធសាសនាថេរវាទ ។
• ព្រះអគ្គមហាបណ្ឌិត ភទន្តៈ សោភណៈ (មហាសីស្យាដ័រ) ជាបុច្ឆកត្ថេរ (អ្នកសួរ) ព្រះមហាថេរៈអង្គនេះ ប្រជាជនភូមាជឿជាក់ថា ជាព្រះអនាគាមិបុគ្គល។
• ព្រះតិដកធរធម្មភណ្ឌាគារិកៈ ភទន្តៈ វិចិត្តសារាភិវំសៈ ជាវិសជ្ជកៈ (អ្នកឆ្លើយ) ព្រះមហាថេរៈអង្គនេះ ចេះចាំព្រះត្រៃបិដកទាំងបីសូត្រមាត់ទទេបានសព្វគ្រប់។
ទីតាំងធ្វើសង្គាយនា និងទីស្នាក់នៅរបស់ព្រះភិក្ខុសង្ឃ មហាបាសាណាគុហា ជាភ្នំសិប្បនិម្មិតតូចល្មមមួយ មានបណ្តោយប្រវែង ៤៥៤ហត្ថ និងទទឹង ៣៧០ហត្ថ មានរូងភ្នំ នៅខាងក្នុង ដែលមានបណ្តោយប្រវែង ២២០ ហត្ថ ទទឹង ១៤០ហត្ថ មានទ្វារធំៗ ៦ និងប្រហោង ៣ខាងលើ ច្រកចូលទ្វារធំ តំណាងព្រះរតនត្រ័យ និងជុំវិញ មានប្រហោង ២៤ទៀត ជាបង្អួចតំណាងបច្ច័យទាំង ២៤ ក្នុងគម្ពីរមហាដ្ឋាន (អភិធម្ម) ដែលចំណាយលើថ្លៃកសាងអស់ ៩២សែនរូពី។ ឯកន្លែងស្នាក់អាស្រ័យរបស់ព្រះភិក្ខុសង្ឃវិញ ក៏ស្ថិតក្នុងទីមិនឆ្ងាយដែរ ដោយគេសង់ជាមហាកុដិធំៗ ដាក់ឈ្មោះទៅតាមទិសទាំង ៤ គឺ៖ បុព្វវិទេហទ្វីប ជម្ពូទី្វប អមរគោយានទ្វីប និងឧត្តរកុរុទ្វីប និងកុដិនីមួយៗ មានបណ្តោយ ១១០ម៉ែត្រ ទទឹង ១៨ម៉ែត្រ ហើយមាន ៣ជាន់ ។ ជាន់ក្រោមត្រូវបានបែងចែកជាបន្ទប់ធំៗ សម្រាប់ធ្វើបន្ទប់រៀនសាលាធម្មទូត ។ ជាន់កណ្តាល និងជាន់លើ បែងចែកជាបន្ទប់តូចល្មម ដើម្បីស្នាក់នៅ ៦០បន្ទប់។ គ្រប់ជាន់ទាំង ៣ សុទ្ធតែមានបង្គន់ បន្ទប់ទឹកងូត និងកន្លែងលុបលាងមុខ នៅខាងចុងៗនៃបណ្តោយអគារ ។ ក្រៅពីសំណង់ធំៗទាំង ៤នេះ មានសាលាភត្ត ៣ជាន់មួយខ្នងទៀត ដែលមានបណ្តោយ ៨០ម៉ែត្រ ទទឹង ៥០ម៉ែត្រ និងមានទីធ្លាខាងមុខធំទូលាយ។ ការកសាងសំណង់ទី ៥នេះ ចំណាយអស់ថវិកា ១២លាន ២សែនរូពី សរុបទាំងថ្លៃកសាងមហាបាសាណាគុហាផង ១២លាន ៩៣ សែនរូពី។ ចំពោះការស្នាក់នៅវិញ ព្រះមហាថេរៈ គង់នៅមួយបន្ទប់ ១អង្គឯង ឯភិក្ខុទូទៅគង់នៅ ២អង្គក្នុងមួយបន្ទប់ និងមានក្អមទឹកនិងផ្ទិលទឹកតម្តល់ទុកស្រេចហើយ សម្រាប់ប្រើប្រាស់ ព្រមទាំងមានអ្នកបម្រើនៅចាំបម្រើជានិច្ចទៀតផង ។
ព្រះសង្ឃនិងគណៈកម្មការវត្ដកំពុងធ្វើការ
The Buddhist monks and Temple Board members at work
ថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា គ.ស.២០២០
Monday the 4th Waxing Moon of Jeṭṭha B.E.2564 equivalent to May 25, A.D.2020 Year of the Rat
ពាក្យជាភាសាខ្មែរ និង បាលី សម្រាប់ព្រះភិក្ខុសង្ឃ និង គ្រហស្ថ សន្ទនាជាមួយ និង ចំពោះព្រះសង្ឃ
Khmer and Pali words, vocabularies when Buddhist monks and laypeople converse among, with and toward the Buddhist monks
ថ្ងៃអាទិត្យ ១១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា គ.ស.២០២០
Sunday the 11th Waning Moon of Visakha B.E.2564 equivalent to May 17, A.D.2020 Year of the Rat
ន បុប្ផគន្ធោ បដិវាតមេតិ ន ចន្ទនំ តគរមល្លិកា វា សតញ្ច គន្ធោ បដិវាតមេតិ សព្វា ទិសា សប្បុរិសោ បវាយតិ៕
Fragrance of Virtue Blows Everywhere
ថ្ងៃព្រហស្បតិ៍ ៨រោច ថ្ងៃសីល ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា គ.ស.២០២០
Thursday the 8th Waning Moon of Visakha B.E.2564 equivalent to May 14, A.D.2020 Year of the Rat
សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការលុបចោលនូវការបើកវគ្គរៀនសមាធិកម្មដ្ឋាន ដោយសារជំងឺរាតត្បាតខូវីត១៩
English PDF: Press ReleaseEN || Khmer PDF: Press Release
ព្រះធម្មទេសនាសំដែងដោយ ព្រះធម្មវិបស្សនា កេតុធម្មោ សំ ប៊ុនធឿន
Dhamma talk by the late and renowned Cambodian Vipassana Buddhist Master Ven. Ketodhammo Som Bunthoeun.
Watch our shows on LTC – Channel 95
Broadcast hours | Fridays: 4 – 5 pm, 8 – 9 pm
Tuesdays 11 am - 12 pm
Email: templenewscast@yahoo.com
Phone: 978.853.9623
Website: templenews.org
Youtube: www.youtube.com/templenewstv