ពិធីបុណ្យទក្ខិណានុប្បទានសីលវតី នួន សូនី ៣១ មីនា ២៥៦៧/២០២៤
Memorial Service for the late Upāsikā Sony Nuon on March 31, 2567/2024
ពិធីបុណ្យទក្ខិណានុប្បទានសីលវតី នួន សូនី ប្រារឰនៅវត្តពន្លឺពុទ្ធចក្ក ក្រោមអធិបតីភាពព្រះភិក្ខុ សមណត្ថេរ, ព្រះភិក្ខុ សុគន្ធធម្មោ, និងព្រភិក្ខុ វមលប្បញ្ញោ នាថ្ងៃ ៧រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមីនា គ្រិស្ដសករាជ ២០២៤
Memorial Service for the late Upāsikā Sony Nuon held at the Glory Buddhist Temple, Lowell, Massachusetts United States of America, presided by Bhikkhu Samanathera, Bhikkhu Sugandhadhammo, and Bhikkhu Vimalapanno, on the 7th Waxing Moon of Phagguṇa, year of the Rabbit, Buddhist Era 2567 equivalent to March 31, A.D.2024
ពិធីបុណ្យឈាបនកិច្ចឧបាសិកា នួន សូនី ជន្មាយុ ៩៤ឆ្នាំ ប្រារព្ធនៅថ្ងៃ ១៥កើត ពេញបូណ៌មី ថ្ងៃសីល ខែផល្គុន ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមីនា គ.ស.២០២៤
Funeral Service of the late Upāsikā Sony Nuon, age 94, Meditation Practitioner, held at the Carpenter-Jenks Funeral Home & Crematory, West Warwick, Rhode Island, United States of America, presided by Bhikkhu Phalathero, Abbot of Wat Uddom Saharatanaram, Bhikkhu Agga Tinno of the Buddhist Center of New England, Bhikkhu Dhammatherapalo, Bhikkhu Ratanarakkhito, and Bhikkhu Sattha Muni, on Sunday the 15th Waxing Moon, Holy Day, of Phagguṇa, year of the Rabbit, Buddhist Era 2567 equivalent to March 24, A.D.2024
ពិធីបុណ្យឈាបនកិច្ចឧបាសិកា នួន សូនី មានព្រះភិក្ខុសង្ឃនិមន្ដចូលរួមជាអធិបតីចំនួន ៥វត្ដ៖ វត្ដធម្មិការាម វត្ដមណ្ឌលពុទ្ធសាសនាតំបន់នូឥង្គគ្លែន្ដ វត្ដធម្មឃោសនារាម វត្ដឧត្ដមសហរតនារាម និងវត្ដខ្មែរឡូវ៉េល ។
Funeral Service of the late Upāsikā Sony Nuon attended by the Buddhist monks from Wat Thormikaram, the Buddhist Center of New England, Wat Dhammaghosanaram, Wat Uddom Saharatanaram, and Wat Khmer Lowell.
សាសនាកើតឡើងដោយហេតុ ៣យ៉ាង
ព្រះធម្មវិបស្សនា កេតុធម្មោ សម្ដែងអំពីពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ ដោយពិស្ដារ។ សាសនាកើតឡើងដោយហេតុ ៣យ៉ាង៖
១. សេចក្តីខ្លាច (Fear, Insecurity in life)
២. សេចក្តីត្រូវការ (Requirement (Need, wish, necessity, essential, and so forth))
៣. សេចក្តីខ្វះខាត Deficiency (Want, weakness, imperfection, and so forth)។
តើព្រះពុទ្ធសាសនាស្ថិតនៅត្រង់ណា?
សមណៈ ៤យ៉ាង និង ព្រះនិព្វានមានតែក្នុងព្រះពុទ្ធសាសនាតែប៉ុណ្ណោះ។
ព្រះធម្មវិបស្សនា កេតុធម្មោ គ្រូសមាធិ និងវិបស្សនាកម្មដ្ឋាន ដ៏ល្បីល្បាញនៅព្រះរាជាណាចក្រកម្ពុជា និងបរទេស, ជារាជាគណៈថ្នាក់ចត្វា, អធិបតីពុទ្ធមណ្ឌល និងអគ្គនាយកវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះនាមកំណើតគឺ សំ ប៊ុនធឿន។
The late and renowned Samādhi and Vipassanā Buddhist Master Venerable Ketodhammo. He was born in Kampuchea (in English, Cambodia). His birth name is Som Bunthoeun. The venerable is a former Chair of the Buddhist Center and Director General of Vipassanādhura of Cambodia.
ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារវត្ដត្រៃរតនារាម នៅថ្ងៃទី៧ ដល់ ៩ មិថុនា ២៥៦៨/២០២៤ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារវត្ដត្រៃរតនារាម នឹងប្រារព្ធនៅថ្ងៃ ១ – ៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៧ – ៩ ខែមិថុនា គ្រិស្ដសករាជ ២០២៤
Wat Trairatanaram’s Vihara Sima Consecration Ceremony on the 1st – 3rd Waxing Moon of Jeṭṭha, year of the Dragon, Buddhist Era 2568 equivalent to June 7 – 9, A.D.2024
ពិធីបុណ្យឈាបនកិច្ចឧបាសិកា វ៉ា សារេន ជន្មាយុ ៩០ឆ្នាំ ប្រារព្ធនៅថ្ងៃ ៣កើត ខែផល្គុន ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា គ.ស.២០២៤
Funeral Service of the late Upāsikā Saren Va, age 90, on March 12, Buddhist Era 2567 A.D.2024
ពិធីបុណ្យឈាបនកិច្ចឧបាសិកា វ៉ា សារេន ជន្មាយុ ៩០ឆ្នាំ ជាយោគាវចរបដិបត្ដិសមាធិកម្មដ្ឋាន បានប្រារព្ធនៅវត្ដពន្លឺពុទ្ធចក្ក ទីក្រុងឡូវ៉េល រដ្ឋម៉ាសាឈូសិត្ដស៍ និង ឈាបនដ្ឋាន Merrimack Cremation Service, ទីក្រុង Merrimack, រដ្ឋ New Hampshire សហរដ្ឋអាមេរិក ក្រោមអធិបតីភាពព្រះភិក្ខុ សមណត្ថេរ ព្រះភិក្ខុ សុគន្ធធម្មោ និងព្រះភិក្ខុ វិមលប្បញ្ញោ នាថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា គ្រិស្ដសករាជ ២០២៤
Funeral Service of the late Upāsikā Saren Va, age 90, Meditation Practitioner, held at the Glory Buddhist Temple, Lowell, Massachusetts, and the Merrimack Cremation Service, Merrimack, New Hampshire, United States of America, on Tuesday the 3rd Waxing Moon of Phagguṇa, year of the Rabbit, Buddhist Era 2567 equivalent to March 12, A.D.2024
Meditation students at Wat Kiryvongsa Bopharam for 2023
វគ្គសិក្សាសមាធិកម្មដ្ឋានក្នុងរយៈពេលចំនួន ១០ថ្ងៃ បានប្រព្រឹត្ដឡើងនៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ក្រោមអធិបតីភាពព្រះធម្មាចារ្យ ពុទ្ធសត្ថា គ្រូសមាធិកម្មដ្ឋាន និងព្រះធម្មាចារ្យ ឥន្ទជោតោ គ្រូសមាធិកម្មដ្ឋាន និងជាព្រះចៅអធិការ នាថ្ងៃ ៤កើត ដល់ ១៥កើត ពេញបូណ៌មី ថ្ងៃសីល
ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា គ្រិស្ដសករាជ ២០២៣
A 10-Day Samādhi Retreat at the Kiryvongsa Bopharam Buddhist Temple, the Peace Meditation Center presided by Bhikkhu Buddhasāttha, Meditation Teacher and Bhikkhu Indajoto, Meditation Teacher & Abbot on the 4th Waxing Moon to 15th Waxing Moon, Holy Day, of Pathamasadh Buddhist Era 2567 equivalent to June 21 – July 2, A.D.2023
ព្រះធម្មទេសនាសំដែងដោយ ព្រះធម្មវិបស្សនា កេតុធម្មោ សំ ប៊ុនធឿន
Dhamma talk by the late and renowned Cambodian Vipassana Buddhist Master Ven. Ketodhammo Som Bunthoeun.
Watch our shows on LTC – Channel 95
Broadcast hours | Fridays: 4 – 5 pm, 8 – 9 pm
Tuesdays 11 am - 12 pm
Email: templenewscast@yahoo.com
Phone: 978.853.9623
Website: templenews.org
Youtube: www.youtube.com/templenewstv