ប្រភព ប៊ុន ចាន់សុខេន
សព្វបាបស្ស អករណំ ការមិនធ្វើបាបទាំងពួង
កុសលស្សូបសម្បទា ការញ៉ាំងកុសលឲ្យកើតឡើង
សចិត្តបរិយោទបនំ ការធ្វើចិត្តរបស់ខ្លួនឲ្យផូរផង់
ឯតំ ពុទ្ធាន សាសនំ នេះជាពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធទាំងឡាយ ។

ស្រែទាំងឡាយមានស្មៅជាទោស ពួកសត្វលោកនេះ មានទោសៈជាទោស ព្រោះហេតុនោះ ទានដែលបុគ្គលឲ្យហើយដល់អ្នកមានទោសៈអស់ហើយ រមែងជាទានមានផលច្រើន ។

សំយោជនៈ (កិសលេសជាគ្រឿងប្រកបនឹងចិត្ត) ទាំងប្រាំនេះ គឺ ទី ១.២.៣ លះបានដោយ សោតាបត្តិមគ្គ ចំណែកទី៥.៥ លះបានដោយអនាគាមិមគ្គ៕ ការអស់ទៅនៃតណ្ហាឈ្មោះថាអស់ទុក្ខទាំងពួង

ត្រូវដឹងថា បុគ្គលមិនមែនធ្លាក់នរក ដោយសារវិនាសទ្រព្យ ដោយសារវិនាស់ញាតិ ដោយសារវិនាស់រោគទេ គឺបុគ្គលធ្លាក់នរកដោយសារវិនាសសីល និងវិនាស់ទិដ្ឋិ (គឺយល់ខុសចាកសភាវពិត) ព្រោះហេតុដូច្នោះហើយបុគ្គលគប្បីជាអ្នកតាំងមាំក្នុងសីល និងជាអ្នកមានសម្មាទិដ្ឋិ

ត្រូវដឹងថា ការបរិបូណ៌ទី៤ទី៥ មានក្នុងបុគ្គលណាបុគ្គលនោះឈ្មោះថាមិនសាបសូន្យឡើយ។ ព្រោះហេតុដូច្នោះហើយបុគ្គលគប្បីជាអ្នកតាំងមាំក្នុងសីល និងជាអ្នកមានសម្មាទិដ្ឋិ

បើសត្វលោកមានមេត្តាដល់គ្នានឹងគ្នា ពិភពលោកនេះគឺពិតជាមិនមានរឿងអាក្រក់កើតឡើងឡើយ មេត្តាគឺការចេះរាប់អានគ្នាដោយចិត្តដ៏ល្អមិន ប្រទូស្តរាយគ្នានិងគ្នា ចេះផ្តល់សេខក្តីសុខដល់គ្នានិងគ្នា មិនចងគំនុំដល់គ្នានិងគ្នា ទាំងយើងទាំងគេគឺពិតជាបានសុខ

បុគ្គលណា ជាមនុស្សទ្រុស្ដសីល មានចិត្តមិនបានតម្កល់ខ្ជាប់(ទោះបី) រស់នៅអស់រយនៃឆ្នាំ ពុំប្រសើរឡើយ (ចំណែក)ការរស់នៅសូម្បីត្រឹមតែមួយថ្ងៃ របស់លោកអ្នកមានសីល មានការពិនិត្យពិចារណា ជាប្រក្រតី ប្រសើរជាង ។











