• Home
  • Vipassana Center
  • TN Videos
  • Photos
  • Contact
  • Khmer Heroes
  • Networks
  • Obituaries
  • Events
  • Buddhism
  • Poems
  • Quotations
Header Image

Poem: ជំរំចិត្ត

By admin
Wednesday, June 19th, 2024

«ជំរំចិត្ត»
ឈើដុះលើភ្នំជំរំបក្សី                          ឈើដុះក្នុងព្រៃជំរំម្រឹគា
ឈើដុះក្នុងទឹកជំរំមច្ឆា                     ឈើដុះក្នុងផ្សារបង្អួតទេសចរ។
ឈើសង់ផ្ទះធំជំរំអ្នកមាន                 ខ្ទមតូចកៀនៗជំរំអ្នកក្រ
សាងកុដិអារាមជំរំអ្នកធម៌               សាងកុសលល្អជាជំរំចិត្ត។
រកម្លប់ជ្រកពួនព្រោះតែក្តៅកាយ    ដំបៅមិនក្លាយព្រោះមានថ្នាំបិទ
មិនបៀតបៀនគេព្រោះតែអាណិត  ចង់ត្រជាក់ចិត្តម្តេចមិនរៀនធម៌។
ចេះធម៌វិន័យសម្តីពីរោះ                     ទទួលកិត្តិយសមានកេរ្តិ៍ឈ្មោះល្អ
ចិត្តក៏ត្រជាក់មានអ្នកំដរ                  គឺមិត្តព្រះធម៌ល្អប្រពៃណាស់។
គ្មានអ្វីត្រជាក់ជាងអ្នកយល់ធម៌       គ្មានអ្វីដែលល្អជាជាងធម៌ព្រះ
គ្មានអ្វីសមរម្យជាងឱនសំពះ             បើជ្រកក្នុងផ្ទះជម្រះចិត្តផង។
បើត្រជាក់កាយតែខ្វល់ខ្វាយចិត្ត       កាយរួចទោសពិតចិត្តជាប់ចំណង
កាយជាអ្នកមានសក្តិធំកន្លង           ចិត្តត្រូវគេចងចំណងកាមគុណ៕

និពន្ធដោយឧបាសក គុយ សុធន
Composed by Upāsaka Kuy Sothon


ប្រភពរូបភា ទូច គីមស្រ៊ាង Touch Kim Sreang

ផ្សាយនៅថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា គ្រិស្ដសករាជ ២០២៤
Wednesday the 13th Waxing Moon of Jeṭṭha, Year of the Dragon, Buddhist Era 2568 equivalent to June 19, A.D.2024

Categories : Poems

Leave a Reply

Click here to cancel reply.

You must be logged in to post a comment.

MEDITATION DOCUMENTARIES

DHAMMA TALK BY VEN. KETODHAMMO

ព្រះធម្មទេសនាសំដែងដោយ ព្រះធម្មវិបស្សនា កេតុធម្មោ សំ ប៊ុនធឿន

Dhamma talk by the late and renowned Cambodian Vipassana Buddhist Master Ven. Ketodhammo Som Bunthoeun.

TEMPLENEWS TV SHOWS

Watch our shows on LTC – Channel 95
Broadcast hours | Fridays: 4 – 5 pm, 8 – 9 pm
Tuesdays 11 am - 12 pm

Email: templenewscast@yahoo.com
Phone: 978.853.9623
Website: templenews.org
Youtube: www.youtube.com/templenewstv