ពិធីបុណ្យកឋិនទាន ប្រារព្ធនៅវត្ដមជ្ឈមណ្ឌលសហគមន៍ព្រះសង្ឃខ្មែរអន្ដរជាតិ នាថ្ងៃអាទិត្យ ៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែតុលា គ្រិស្ដសករាជ ២០២៤ ទីក្រុងផេលឡឹម រដ្ឋម៉ាសាឈូសិត្ដស៍ សហរដ្ឋអាមេរិក ក្រោមអធិបតីភាព ព្រះមហាថេរ៍ កិត្ដិបណ្ឌិត សិរីបញ្ញោ ព្រះសង្ឃាធិបតីនៃមជ្ឈមណ្ឌលសហគមន៍ព្រះសង្ឃខ្មែរអន្ដរជាតិ និងជាព្រះចៅអធិការវត្ដសង្ឃិការាម។ ព្រះតេជគុណ សិរីបញ្ញោ ទទួលតំណែងនេះបន្ទាប់ពីសម្ដេចព្រះសង្ឃរាជ សម្ដេព្រះមហាឃោសានន្ទ យាងចូលទីវង្គតកាលពីពុទ្ធសករាជ ២៥៥០ គ្រិស្ដសករាជ ២០០៧ និងព្រះសង្ឃាធិបតី ធម្មថេរោ ផ្ទេរតំណែងប្រគេនព្រះអង្គ ប្រមាណឆ្នាំមុនចុងក្រោយនេះ។ ធម្មវិសេសទេសនាគ្រែពីរសម្ដែងដោយព្រះភិក្ខុ វីរយបណ្ឌិតោ និង ព្រះភិក្ខុ បវរបណ្ឌិតោ ដែល
គង់ស្នាក់នៅវត្ដសង្ឃិការាម ទីក្រុងលីន។
Kathina Dana ceremony held at the International Community of Khmer Buddhist Monks Center (ICKBM) in Pelham, Massachusetts. Dhamma Talk given by Bhikkhu Viriya Pandito and Bhikkhu Pavara Pandito of Wat Sanghikaram, Lynn, Massachusetts. ICKBM was formerly established and led by the late and renowned His Holiness Maha Ghosananda, the Sangharaja of Kampuchea/Cambodia.
[wonderplugin_slider id=”176″]


