• Home
  • Vipassana Center
  • TN Videos
  • Photos
  • Contact
  • Khmer Heroes
  • Networks
  • Obituaries
  • Events
  • Buddhism
  • Poems
  • Quotations
Header Image

The 2569 Closing Meditation Retreats Ceremony​ on July 2, 2569/2025

By admin
Thursday, July 10th, 2025

ពិធីបិទវគ្គសិក្សាសមាធិកម្មដ្ឋាន ប្រចាំពុទ្ធសករាជ ២៥៦៩ ក្នុងឱកាសបើកវគ្គបង្រៀនសមាធិកម្មដ្ឋានរយៈពេលចំនួន ១០ថ្ងៃ ក្រោមអធិបតីភាពព្រះធម្មាចារ្យ ពុទ្ធសត្ថា គ្រូសមាធិកម្មដ្ឋាន និងជាអតីតព្រះចៅអធិការវត្ដពុទ្ធត្ថេរារាម ខ្នារធ្នង់ ហៅវត្ដខ្នារធ្នង់ ស្ថិតនៅភូមិថ្នល់តាសិត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្ដសៀមរាប ព្រះរាជាណាចក្រកម្ពុជា និង ព្រះធម្មាចារ្យ ឥន្ទជោតោ គ្រូសមាធិកម្មដ្ឋាន និងជាព្រះចៅអធិការវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ប្រារព្ធនៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ទីក្រុងឡេវវើរ៉េត រដ្ឋម៉ាសាឈូសិត្ដស៍ សហរដ្ឋអាមេរិក នាថ្ងៃពុធ ៧កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា គ្រិស្ដសករាជ ២០២៥។ វគ្គសិក្សាសមាធិកម្មដ្ឋានបានប្រព្រឹត្ដឡើងនៅថ្ងៃសៅរ៍ ១១រោជ​ ខែជេស្ឋ ដល់ ថ្ងៃពុធ ៧កើត ខែអាសាឍ ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ដល់ ថ្ងៃទី០២ ខែកក្កដា គ្រិស្ដសករាជ ២០២៥ ។

The 2569 Closing Meditation Retreats Ceremony on occasion of the 10-day Meditation Retreats presided by Bhikkhu Buddhasatthâ, Meditation Instructor, Former Abbot of Wat Buddhatheraram Khnar Thnong known as Wat Khnar Thnong in Thnoltasit village, Koak Thloak Krom commune, Jikreng district, Siem Reap province, Kingdom of Cambodia and Bhikkhu Indajoto, Meditation Instructor, Abbot of Wat Kiryvongsa Bopharam, the Peace Meditation Center, held at Wat Kiryvongsa Bopharam, the Peace Meditation Center, Leverett, Massachusetts United States of America on Wednesday the 7th Waxing Moon of Āsāḷha, Buddhist Era 2569 equivalent to July 2, A.D.2025. The 10-day Meditation Retreats took place on June 21 – July 2, B.E.2569 A.D.2025.

[wonderplugin_slider id=”191″]




សីល សមាធិ បញ្ញា Sīla Samādhi Paññā

ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ថា៖ នត្ថិ សន្ដិ បរំ សុខំ ពុំមានសេចក្ដីសុខដទៃ ក្រៅអំពីសេចក្ដីស្ងប់ឡើយ។
Samma Sambuddha said, “There is no bliss that surpasses Nibbana (the Perfect Peace).”

” ធ្វើសមា​[ត្រឹមត្រូវ] បានបុណ្យច្រើនជាងបុណ្យដទៃ។ អ្នកបដិបត្ដិសមាធិកម្មដ្ឋានអាចកាត់បន្ថយជាតិបាន។ សមាធិឆាប់កាត់ផ្ដាច់ពៀរវេរាឱ្យដាច់ស្រឡះ។ ធ្វើទេយ្យទានបានបុណ្យតិចជាងបុណ្យដទៃ។”
” [Proper] Meditation practice is the highest end of the spectrum of merits. Meditation practictioners may shorten [their] jati (birth and rebirth). Meditation quickly cuts off kamma vara (negative kamma: enmity or hatred). dāyadāna [giving alms, materials, or supplies] is the lower end of merit.”

លោកអ្នកមិនទាន់ចេះធ្វើទាននៅឡើយទេ ចូរឱ្យទានមុន។ លោកអ្នកចេះឱ្យទានរួចហើយ ចូររក្សាសីល។ លោកអ្នកចេះធ្វើសីលរួចហើយ ចូរសិក្សាសមាធិកម្មដ្ឋាន។
Ones do not know how to or have not given donations, please do give. Ones have given donations, please do observe and practice sila (Moral Discipline). Ones practice sila, please do learn/practice samādhi (meditation).

ដូចព្រះភិក្ខុ ឬ សាមណេរ សម្ដែងអានិសង្សសីលឱ្យស្ដាប់តទៅទៀតថា៖
ភាសាបាលី៖
សីលេន សុគតឹ យន្ដិ សីលេន ភោគសម្បទា សីលេន និព្វុតឹ យន្ដិ តស្មា សីលំ វិសោធយេ។

Reiterating by a bhikkhu or samanera on sila:
Pali language of the Buddha:
Silena sugatim yanti, Silena bhoga sampada, Silena nibbutim yanti, Tasma silam visodhaye.

ប្រែថា៖
សត្វទាំងឡាយទៅកាន់ស្ថានសួគ៌បានក៏ព្រោះសីល សត្វទាំងឡាយបានបរិបូណ៍ដោយភោគៈក៏ព្រោះសីល
សត្វទាំងឡាយបានទៅកាន់ទីរំលត់ទុក្ខគឺព្រះនិព្វានក៏ព្រោះសីល ព្រោះហេតុនោះ បុគ្គលជាសប្បុរស គប្បីជម្រះនូវសីលឱ្យបរិសុទ្ធ កុំឱ្យសៅហ្មង។

With morality, good rebirth is gained; With morality, wealth is achieved; With morality, perfect peace is attained. Therefore, morality should be purified.

នៅពេលព្រះករុណា ឬ លោកអ្នក ចេះធ្វើទាន ឬ ឱ្យទានរួចហើយ សូមកុំចាឬដាក់ឈ្មោះនៅលើរូបសំណាកព្រះពុទ្ធ, ជញ្ជាំងព្រះវិហារ, របងវត្ដ, គំនូព្រះបត់, កៅអីវត្ដ, អណ្ដូងទឹក, ជើងពាន, នៅពេលបង្សុកូល, ផ្លិត, តូបសមាធិ ។ល។ ព្រោះធ្វើដូច្នេះព្រះករុណា ឬ លោកអ្នក បង្កើនកិលេសបន្ថែមទៀត ហើយមិនសមនឹងលក្ខណៈព្រះពុទ្ធសាសនាទេ។

Categories : TN videos, Vipassana Center

Leave a Reply

Click here to cancel reply.

You must be logged in to post a comment.

MEDITATION DOCUMENTARIES

DHAMMA TALK BY VEN. KETODHAMMO

ព្រះធម្មទេសនាសំដែងដោយ ព្រះធម្មវិបស្សនា កេតុធម្មោ សំ ប៊ុនធឿន

Dhamma talk by the late and renowned Cambodian Vipassana Buddhist Master Ven. Ketodhammo Som Bunthoeun.

TEMPLENEWS TV SHOWS

Watch our shows on LTC – Channel 95
Broadcast hours | Fridays: 4 – 5 pm, 8 – 9 pm
Tuesdays 11 am - 12 pm

Email: templenewscast@yahoo.com
Phone: 978.853.9623
Website: templenews.org
Youtube: www.youtube.com/templenewstv