ពិធីបុណ្យឈាបនកិច្ចលោក សេង រតនៈ ជន្មាយុ ៣៦ឆ្នាំ បានប្រារព្ធនៅមន្ទីរតម្កល់សព Molloy ទីក្រុង West Hartford និង ឈាបនដ្ឋាន Cedar Hill ទីក្រុង Hartford រដ្ឋ Connecticut សហរដ្ឋអាមេរិក ក្រោមអធិបតីភាពព្រះមហាថេរៈ ខេមិយោ ព្រះចៅអធិការវត្ដរតនាម, ព្រះភិក្ខុ សប្បញ្ញោ គង់នៅវត្ដរតនាម, ព្រះធម្មាចារ្យ ពុទ្ធសត្ថា គ្រូសមាធិកម្មដ្ឋាន និងជាអតីតព្រះចៅអធិការវត្ដពុទ្ធត្ថេរារាម ខ្នារធ្នង់ គង់នៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព, ព្រះធម្មាចារ្យ ឥន្ទជោតោ គ្រូសមាធិកម្មដ្ឋាន និងជាព្រះចៅអធិការវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព, ព្រះភិក្ខុ បូរណចិត្ដោ គង់នៅវត្ដរតនាម, ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ញាតិមិត្ដជិតឆ្ងាយ មានដូចជារដ្ឋ Maine រដ្ឋ New York រដ្ឋ Massachusetts នាថ្ងៃអាទិត្យ – ចន្ទ ៩ – ១០កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ – ៤ ខែសីហា គ្រិស្ដសករាជ ២០២៥ ។
[wonderplugin_slider id=”194″]
Funeral Service of the late Mr. Rattanak Seng, Age 36, held at the Molloy Funeral Home, West Hartford, CT and Cedar Hill Cemetery, Hartford, Connecticut, United States of America, presided by the Maha Thera Venerable Khemiyo, Abbot of Wat Ratanaram, Bhikkhu Sappanno of Wat Ratanaram, Bhikkhu Buddhasattha, Meditation Instructor and former Abbot of Wat Buddhatheraram Khna Thnung, Bhikkhu Indajoto, Mediation Instructor and Abbot of Wat Kiryvongsa Bopharam, the Peace Meditation Center, Bhikkhu Pura Citto of Wat Ratanaram, and attended by relatives and friends from near and far included the states of Maine, New York, and Massachusetts on Sunday – Monday the 9th – 10th Waxing Moon of Sāvaṇa, Year of the Snake, Buddhist Era 2569 equivalent to August 3 – 4, A.D.2025.







