• Home
  • Vipassana Center
  • TN Videos
  • Photos
  • Contact
  • Khmer Heroes
  • Networks
  • Obituaries
  • Events
  • Buddhism
  • Poems
  • Quotations
Header Image

Ācārīya Varananda Kim, Age 16, giving talk on the three marks of existence at Mr. Rattanak Seng’s funeral service

By admin
Thursday, September 25th, 2025

លោកអាចារ្យក្មេង គិម វរានន្ទ ជន្មាយុ ១៦ឆ្នាំ សម្ដែងអំពីអនិច្ចលក្ខណធម៌ នៅក្នុងពិធីបុណ្យឈាបនកិច្ចលោក សេង រតនៈ ជន្មាយុ ៣៦ឆ្នាំ ដែលបានប្រារព្ធនៅមន្ទីរតម្កល់សព Molloy ទីក្រុង West Hartford រដ្ឋ Connecticut សហរដ្ឋអាមេរិក ក្រោមអធិបតីភាពព្រះមហាថេរៈ ខេមិយោ ព្រះចៅអធិការវត្ដរតនាម, ព្រះភិក្ខុ សប្បញ្ញោ គង់នៅវត្ដរតនាម, ព្រះធម្មាចារ្យ ពុទ្ធសត្ថា គ្រូសមាធិកម្មដ្ឋាន និងជាអតីតព្រះចៅអធិការវត្ដពុទ្ធត្ថេរារាម ខ្នារធ្នង់ គង់នៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព, ព្រះធម្មាចារ្យ ឥន្ទជោតោ គ្រូសមាធិកម្មដ្ឋាន និងជាព្រះចៅអធិការវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព, ព្រះភិក្ខុ បូរណចិត្ដោ គង់នៅវត្ដរតនាម, ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ញាតិមិត្ដជិតឆ្ងាយ មានដូចជារដ្ឋ Maine រដ្ឋ New York រដ្ឋ Massachusetts នាថ្ងៃអាទិត្យ ៩កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែសីហា គ្រិស្ដសករាជ ២០២៥ ។

ព្រះករុណាកាន់កម្មវិធីអញ្ជើញលោកអាចារ្យ គិម វរានន្ទ សំដែងជាភាសាអង់គ្លេស ដើម្បីចែកជូនដល់កុលបុត្រខ្មែរដទៃទៀត ដែលកើតនៅសហរដ្ឋអាមេរិក និងជនជាតិបរទេស ដែលបានអញ្ជើញចូលរួម។ យុវជន គិម វរានន្ទ ជាកូនខ្មែរ-អាមេរិកាំង កើតនៅសហរដ្ឋអាមេរិក។ លោកឪពុកអ្នកម្ដាយជាអតីតជនភៀស្លខួនខ្មែរ។

Ācārīya Varananda Kim, age 16, giving talk on the three marks of existence: impermanence (anicca), suffering or dissatisfaction (dukkha), and not-self (anatta), on occasion of the Funeral Service of the late Mr. Rattanak Seng, Age 36, held at the Molloy Funeral Home, West Hartford, Connecticut, United States of America, presided by the Maha Thera Venerable Khemiyo, Abbot of Wat Ratanaram, Bhikkhu Sappanno of Wat Ratanaram, Bhikkhu Buddhasattha, Meditation Instructor and former Abbot of Wat Buddhatheraram Khna Thnung, Bhikkhu Indajoto, Meditation Instructor and Abbot of Wat Kiryvongsa Bopharam, the Peace Meditation Center, Bhikkhu Pura Citto of Wat Ratanaram, and attended by relatives and friends from near and far included the states of Maine, New York, and Massachusetts on Sunday the 9th Waxing Moon of Sāvaṇa, Year of the Snake, Buddhist Era 2569 equivalent to August 3, A.D.2025.

The venerable emcee (Master of Ceremony) invited Ācārīya Varananda Kim to give a talk in English to share with the other Khmer young generation, who were born in the United States and the non-Khmer guests. Youth Varananda Kim, Khmer-American, was born in the United States of America to the parents, who are former Khmer refugees.

Categories : Obituaries, TN videos, Vipassana Center

Leave a Reply

Click here to cancel reply.

You must be logged in to post a comment.

MEDITATION DOCUMENTARIES

DHAMMA TALK BY VEN. KETODHAMMO

ព្រះធម្មទេសនាសំដែងដោយ ព្រះធម្មវិបស្សនា កេតុធម្មោ សំ ប៊ុនធឿន

Dhamma talk by the late and renowned Cambodian Vipassana Buddhist Master Ven. Ketodhammo Som Bunthoeun.

TEMPLENEWS TV SHOWS

Watch our shows on LTC – Channel 95
Broadcast hours | Fridays: 4 – 5 pm, 8 – 9 pm
Tuesdays 11 am - 12 pm

Email: templenewscast@yahoo.com
Phone: 978.853.9623
Website: templenews.org
Youtube: www.youtube.com/templenewstv