ទិវាខួបគម្រប់ ៤០ឆ្នាំនៃថ្ងៃបង្កើតពុទ្ធិកសមាគម <<វត្ដសន្ដិភាព>> នា ៥ តុលា ២៥៦៩/២០២៥
វត្ដសន្ដិភាព ប្រចាំតំបន់នូអ៊ីងគ្លែន្ឌ ជាអាវាសវត្ដមួយនៅក្នុងនិកាយមីយ៉ូហូជីជប៉ុនក្នុងនិកាយមហាយាន មានគោលការណ៍៖ សន្ដិភាពពិភពលោក និង សិទ្ធិមនុស្ស។
The Nipponzan Myohoji is a Japanese Nichiren Buddhist order known for its worldwide peace activism and human rights.

កន្លែង៖ 100 Cave Hill Road, Leverett, MA 01054
កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ១៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី០៥ ខែតុលា គ្រិស្ដសករាជ ២០២៥
វត្ដសន្ដិភាព និង វត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព មានទំនាក់ទំនង មិត្ដភាព តាំងពីសម័យសម្ដេចព្រះសង្ឃរាជ សម្ដេចព្រះមហាឃោសានន្ទ និង ព្រះមហាថេរៈ នីឈីដាតស៊ូ ហ្វ៊ូជីអ៊ី ស្ថាបនិក និង ជាគ្រូនិព្វ័នហ្សាន មីយ៉ូហូជី ។ សម្ដេច និង ព្រះករុណា ទ្រង់បានសោយព្រះទិវង្គត និង ទទួលអនិច្ចធម្មទៅហើយ។
Peace Pagoda and Wat Kiryvongsa Bopharam, the Peace Meditation Center have built relationship and friendship going back many years to the time of the late His Holiness Samdech Maha Ghosananda, the Sangharaja or the Supreme Buddhist Patriarch of Cambodia and the Most Venerable Nichidatsu Fujii, Founder and Teacher of Nipponzan Myohoji. Both revered and well-known Buddhist monks from Cambodia and Japan passed away.
