ពិធីបង្សុកូលជូនឧបាសិកា ត្រិន ណារី និង សកម្មភាពផ្សេងៗ នៅវត្តគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្តិភាព នៅថ្ងៃចន្ទ ៤រោច ខែស្រាពណ៏ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា គ.ស.២០២៣។
[wonderplugin_slider id=”138″]
ពិធីបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ដល់ថ្ងៃទី១៤ ខែតុលា គ.ស.២០២៣ វត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព
Important Meditation Method to Achieve Result in Less Time
ព្រះធម្មវិបស្សនា កេតុធម្មោ សំ ប៊ុនធឿន សម្តែងអំពីកិច្ចនៃការបដិបត្តិសមាធិកម្មដ្ឋាន ជូនធម្មាចារ្យ និង ពុទ្ធបរិស័ទ។ ព្រះអង្គពន្យល់អំពីពិធីសាស្ត្រសំខាន់ៗ ដើម្បីឱ្យឆាប់កើតធម៌ និង ពិធីគាបសង្កត់ចិត្ត មិនឱ្យអកុសលគ្របសង្កត់ចិត្តបាន។
ធម៌៣សំខាន់ៗគឺ៖
១. សតិ – សម្រាប់រឭក
២. ញាណ – សម្រាប់ដឹង
៣. អារម្មណ៍ – ដង្ហើមចេញចូល (ខ្យល់)
ដង្ហើមចេញ ដង្ហើមចូល ជាអារម្មណ៍របស់សតិ ហើយនិង ញាណ។ សតិរឭកដង្ហើម ញាណដឹងដង្ហើម។
– កាយគឺដង្ហើមចេញដង្ហើមចូល
– សតិរឭកង្ហើមចេញដង្ហើមចូល
– ញាណដឹងង្ហើមចេញដង្ហើមចូល។
by the late and renowned Samādhi and Vipassanā Buddhist Master Venerable Ketodhammo.
ពិធីបុណ្យផ្កាប្រាក់ ដែលបានប្រារព្ធនៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព នាទីក្រុងឡេវវើរ៉េត រដ្ឋម៉ាសាឈូសិត្ដស៍ ថ្ងៃអាទិត្យ ១២រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែសីហា គ.ស.២០២៣
Fundraising Ceremony at the Kiryvongsa Bopharam Pagoda, the Peace Meditation Center, Leverett, Massachusetts on Sunday the 12th Waning Moon of Tutiyasadha, Buddhist Era 2567 equivalent to August 13, A.D.2023
[wonderplugin_slider id=”137″]
Do not use cushion, pillow when meditating.
ព្រះធម្មវិបស្សនា កេតុធម្មោ បង្រៀនពុទ្ធបរិស័ទ ឱ្យហាត់អង្គុយសមាធិ។ ដំបូងត្រូវរៀបចំកាយ រៀបចំចិត្ត។ ព្រះអង្គ ហាមមិនឱ្យយោគាវចរ (ព្រះភិក្ខុសង្ឃ ឬអ្នករៀន ឬអ្នកបតិបត្ដសមាធិកម្មដ្ឋាន) អង្គុយលើពូក ឬ ខ្នើយ ពេលចម្រើនកម្មដ្ឋាន មិនឱ្យទម្លាប់ដេក ត្រូវហាត់អង្គុយជាធំ ហើយមិនត្រូវរកកន្លែងផ្អែកឡើយ។
by the late and renowned Samādhi and Vipassanā Buddhist Master Venerable Ketodhammo.
សាមណេរ គិម វរានន្ទ ជន្មាយុ១៤ឆ្នាំ រៀនសម្តែងព្រះធម៌ទេសនា និង ព្រះធម៌ទេសនា សម្ដែងដោយព្រះធម្មាចារ្យ ឥន្ទជោតោ ស្តីពី សាមគ្គីភាព និង ការជឿដោយខ្វះការពិចារណា ដោយនាំយករឿង “ក្អែក១ ជាក្អែក១០” មកនិទាន។
នេះគឺជាលើកទីមួយហើយ ដែលសាមណេរ វរានន្ទ រៀនសម្តែងព្រះធម៌ទេសនា នៅវត្តគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្តិភាព ក្នុងវគ្គរៀនធ្វើសមាធិកម្មដ្ឋានក្នុងរយៈពេល ១០ថ្ងៃ នាថ្ងៃសុក្រ ១៣កើត ខែបឋមាសាឍ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា គ.ស.២០២៣ ។ សាមណេរ វរានន្ទជាកូនខ្មែរប្រសូតនៅសហរដ្ឋអាមេរិក ញោមប្រុសញោមស្រី (ឪពុកម្ដាយ) ជាខ្មែរ។
Dhamma talk given by a 14-year-old sāmaṇera Varananda Kim for the very first time during a 10-Day Meditation Retreats at Wat Kiryvongsa Bopharam, the Peace Meditation Center, on Friday the 13th Waxing Moon of Pathamasadha, B.E.2567 equivalent to June 30, A.D.2023. Novice monk Varananda, Khmer, was born in the United States of America; his parents are Khmers.
ព្រះធម៌ទេសនា សម្ដែងដោយព្រះធម្មាចារ្យ ឥន្ទជោតោ គ្រូសមាធិកម្មដ្ឋាន និងជាព្រះចៅអធិការវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព នៅទីក្រុងឡេវវើរ៉េត រដ្ឋម៉ាសាឈូសិត្ដស៍ នៅថ្ងៃទី៣០ ខែមិថុនា គ.ស.២០២៣ ស្តីពី សាមគ្គីភាព និង ការជឿដោយខ្វះការពិចារណា។
Dhamma talk by Bhikkhu Indajoto, Meditation instructor and Abbot of Wat Kiryvongsa Bopharam, the Peace Meditation Center, during a 10-Day Meditation Retreats, on Friday the 13th Waxing Moon of Pathamasadha, B.E.2567 equivalent to June 30, A.D.2023.
ត្រៃសរណគមន៍ និង សីលបរិសុទ្ធ ជាកិច្ចដ៏សំខាន់បំផុតក្នុងការចម្រើនកម្មដ្ឋាន
Tisarana and Pure Sila are the foundations of meditation trainees/practictioners in Buddhism
ផ្សាយនៅថ្ងៃអាទិត្យ ៦កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា គ.ស.២០២៣
Posted on Sunday the 6th Waxing Moon of Tutiyasadha B.E.2567 equivalent to July 23, A.D.2023 Year of the Rabbit
[wonderplugin_slider id=”136″]
វត្តគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្តិភាព
Wat Kiryvongsa Bopharam, the Peace Meditation Center
យោគាវចរ វត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព
Meditation students at Wat Kiryvongsa Bopharam, Peace Meditation Center.
[wonderplugin_slider id=”135″]
សាមណេរ គិម វរានន្ទ ជន្មាយុ១៤ឆ្នាំ រៀនសម្តែងព្រះធម៌ទេសនាក្នុងឪកាសពិធីបុណ្យបច្ច័យបួន នៅវត្តគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្តិភាព នៅថ្ងៃ១៥កើត ពេញបូណ៌មី ថ្ងៃសីល ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា គ.ស. ២០២៣។ សាមណេរ គិម វរានន្ទ ប្រសូត្រនៅសហរដ្ឋអារិក ពំុសូវចេះនិយាយភាសាខ្មែរទេ។
14-year-old sāmaṇera Varananda Kim learns how to give a Dhamma talk on the occasion of Dana Ceremony (Four types of offering) at Wat Kiryvongsa Bopharam, Peace Meditation Center on Sunday the 15th Waxing Moon, Day of Abstinence, of Pathamasadh B.E. 2567 equivalent to July 2, 2023. Sāmaṇera Varananda Kim was born in USA – does not speak Khmer that well.
[wonderplugin_slider id=”132″]
ពិធីបុណ្យបច្ច័យបួន នៅវត្តគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្តិភាព នៅថ្ងៃ១៥កើត ពេញបូណ៌មី ថ្ងៃសីល ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា គ.ស. ២០២៣។
Dana Ceremony (Four types of offering) at Wat Kiryvongsa Bopharam, Peace Meditation Center on Sunday the 15th Waxing Moon, Day of Abstinence, of Pathamasadh B.E. 2567 equivalent to July 2, 2023.
ពិធីបិទវគ្គសិក្សាសមាធិកម្មដ្ឋាន នៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព នៅថ្ងៃ ១៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា គ.ស.២០២៣។
The Conclusion of a 10-day Meditation Retreat at Wat Kiryvongsa Bopharam, the Peace Meditation Center on July 1, 2023.
[wonderplugin_slider id=”134″]
[wonderplugin_slider id=”133″]
សាមណេរ ស៊ាង ប៊ី យ៉ា ទើបលាចាកសិក្ខាបទ ក្រោយពីបានបញ្ចប់វគ្គសិក្សាសមាធិកម្មដ្ឋាន អស់រយៈពេល១០ថ្ងៃ (ថ្ងៃទី២១ ខែមិថុនា ដល់ ថ្ងៃទី០២ ខែកក្កដា ព.ស.២៥៦៧ គ.ស.២០២៣) នៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ដើម្បីវិលត្រឡប់ទៅគេហដ្ឋាននៅប្រទេស កាណដាជាមួយលោក សូ សមសិទ្ធិ៍។
Sāmaṇera By Ya Seang just got disrobed after completing a 10-day Meditation Retreat (June 21 to July 2, Buddhist Era 2567 A.D.2023) at Wat Kiryvongsa Bopharam, the Peace Meditation Center to return home in Canada with Mr. Samsith So.
នមស្ការពេលព្រឹក ដើម្បីថ្វាយបង្គំព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ នៅក្នុងវគ្គសិក្សាសមាធិកម្មដ្ឋានក្នុងរយៈពេលចំនួន ១០ថ្ងៃ នាវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព
Morning Namaskar: Pay Homage to the Buddha, Dhamma, Sangha in a 10-day Samādhi/Meditation Retreat at Wat Kiryvongsa Bopharam, the Peace Meditation Center
[wonderplugin_slider id=”131″]
វគ្គរៀនធ្វើសមាធិកម្មដ្ឋានក្នុងរយៈពេល ១០ថ្ងៃ ក្រោមអធិបតីភាពព្រះធម្មាចារ្យ ពុទ្ធសត្ថា គ្រូសមាធិកម្មដ្ឋាន និងព្រះធម្មាចារ្យ ឥន្ទជោតោ គ្រូសមាធិកម្មដ្ឋាន នៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ទីក្រុងឡេវវើរ៉េត រដ្ឋម៉ាសាឈូសិត្ដស៍ នាថ្ងៃ ១៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា គ.ស.២០២៣
A 10-Day Meditation Retreats presiding by Bhikkhu Buddhasaddha, Meditation instructor, and Bhikkhu Indajoto, Meditation instructor, at Wat Kiryvongsa Bopharam, the Peace Meditation Center in Leverett, Massachusetts on the 13th Waxing Moon of Āsāḷha, year of the Rabbit, Buddhist Era 2567 equivalent to June 30, A.D.2023
[wonderplugin_slider id=”130″]
វគ្គរៀនធ្វើសមាធិកម្មដ្ឋានក្នុងរយៈពេល ១០ថ្ងៃ ក្រោមអធិបតីភាពព្រះធម្មាចារ្យ ពុទ្ធសត្ថា គ្រូសមាធិកម្មដ្ឋាន និងព្រះធម្មាចារ្យ ឥន្ទជោតោ គ្រូសមាធិកម្មដ្ឋាន នៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ទីក្រុងឡេវវើរ៉េត រដ្ឋម៉ាសាឈូសិត្ដស៍ នាថ្ងៃ ១២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា គ.ស.២០២៣
A 10-Day Meditation Retreats presiding by Bhikkhu Buddhasaddha, Meditation instructor, and Bhikkhu Indajoto, Meditation instructor, at Wat Kiryvongsa Bopharam, the Peace Meditation Center in Leverett, Massachusetts on the 12th Waxing Moon of Āsāḷha, year of the Rabbit, Buddhist Era 2567 equivalent to June 29, A.D.2023
[wonderplugin_slider id=”129″]
ក្រុមអ្នកស្ម័គ្រចិត្ដចម្អិនចង្ហាន់សម្រាប់ព្រះភិក្ខុសង្ឃ និងម្ហូបអាហារសម្រាប់យោគាវចរ នៅក្នងការបើកវគ្គបង្រៀនសមាធិកម្មដ្ឋានក្នុងរយៈពេល ១០ថ្ងៃ នៅ វត្តគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្តិភាព។
A group of voluntary cooks for the Buddhist monks and meditation practitioners and trainees for the 10-day Meditation Retreat at the Kiryvongsa Bopharam Buddhist Temple, the Peace Meditation Center.
ព្រះធម្មទេសនាសំដែងដោយ ព្រះធម្មវិបស្សនា កេតុធម្មោ សំ ប៊ុនធឿន
Dhamma talk by the late and renowned Cambodian Vipassana Buddhist Master Ven. Ketodhammo Som Bunthoeun.
Watch our shows on LTC – Channel 95
Broadcast hours | Fridays: 4 – 5 pm, 8 – 9 pm
Tuesdays 11 am - 12 pm
Email: templenewscast@yahoo.com
Phone: 978.853.9623
Website: templenews.org
Youtube: www.youtube.com/templenewstv