សាមណេរត្រូវនាសនង្គៈ តើត្រូវតែសឹកចេញឬយ៉ាងណា?
https://www.facebook.com/share/v/1AHBS8E7h8/
នាសនង្គ
នាសៈ ន៉័ង-គៈ ឬ នាសៈ ន៉័ង បា. ( ន. ) (នាសនង្គ័ៈ<នាសនា+អង្គ័ៈ=នាសនង្គ័ៈ) អង្គនៃសេចក្ដីវិនាស គឺការប្រព្រឹត្តកន្លងសិក្ខាបទ ដែលជាហេតុឲ្យសាមណេរមានទោសត្រូវ ទណ្ឌកម្ម មានការបង្គាប់ឲ្យបោសសម្អាតវត្តនិងការប្រើឲ្យដងទឹកសម្រាប់ប្រើប្រាស់និងទឹកឆាន់ជាដើម ហៅថា ទណ្ឌកម្មសាសនា; ដាក់ទណ្ឌកម្មមិនឲ្យចេញចូលត្រង់ទីនេះឬទីនោះជាដើម ហៅថា សំវាសនាសនា, បើភិក្ខុវិញ ហាមមិនឲ្យរួមសំវាសជាមួយនឹងសង្ឃ ក៏ហៅថា សំវាសនាសនា; សង្ឃត្រូវផ្សឹកចេញឲ្យទៅជាគ្រហស្ថ ហៅថា លិង្គនាសនា; ទណ្ឌកម្មទាំង ៣ យ៉ាងនេះ ហៅថា នាសនង្គ “អង្គនៃនាសនា” (ព. វិ. ពុ.) ។
ព្រះធម្មទេសនាសំដែងដោយ ព្រះធម្មវិបស្សនា កេតុធម្មោ សំ ប៊ុនធឿន
Dhamma talk by the late and renowned Cambodian Vipassana Buddhist Master Ven. Ketodhammo Som Bunthoeun.
Watch our shows on LTC – Channel 95
Broadcast hours | Fridays: 4 – 5 pm, 8 – 9 pm
Tuesdays 11 am - 12 pm
Email: templenewscast@yahoo.com
Phone: 978.853.9623
Website: templenews.org
Youtube: www.youtube.com/templenewstv