• Home
  • Vipassana Center
  • TN Videos
  • Photos
  • Contact
  • Khmer Heroes
  • Networks
  • Obituaries
  • Events
  • Buddhism
  • Poems
  • Quotations
Header Image

ភិក្ខុ ឬ សាមណេរ បាចទឹកឱ្យគ្រហស្ថត្រូវអាបត្ដិឬទេ?

By admin
Sunday, July 13th, 2025

ភិក្ខុ ឬ សាមណេរ បាចទឹកឱ្យគ្រហស្ថត្រូវអាបត្ដិទុក្កដ និង សង្ឃាទិសេស
Bhikkhu or sāmaṇera sprinkles, spreads, or sprays water on laypeople commits a dukkaṭa offense (An offense of wrong doing).

ទុក្កដ (អានថា៖ ទុក-កត់ បា.; សំ. ( ន. ) (ទុស្ក្ឫត, ឫ > រឹ = ទុស្ក្រឹត) អំពើ​អាក្រក់, បាប ។ ឈ្មោះ​អាបត្តិ​​ពួក​មួយ (ក្នុង​អាបត្តិ ៧ កង) ជា​ទោស​សម្រាប់​ភិក្ខុ​ឬ​ភិក្ខុនី​ក្នុង​ព្រះ​ពុទ្ធ​សាសនា : ភិក្ខុ​ទុក​សក់ មិន​កោរ​ឲ្យ​យូរ​ជាង ២ ខែ ឬ ទុក​ឲ្យ​ដុះ​វែង​ជាង ២ ធ្នាប់ (ទទឹង​ម្រាម​ដៃ) ត្រូវ​អាបត្តិ​ទុក្កដ ឬ ត្រូវ​ទុក្កដាបត្តិ (រាប់​តាម​សរសៃ​សក់) ។ សូម​អាន​​អំពី ទុព្ភាសិត ថុល្លច្ច័យ បាចិត្តិយៈ បាដិទេសនីយៈ បារាជិក សង្ឃាទិសេស និង អាបត្តិ ផង ។

សង្ឃាទិសេស (ន.) (sanghādisesa) កង​អាបត្តិដែល​ស្រាល​ជាង​អាបត្តិ​បារាជិក ​។ ក្រុម​ភិក្ខុ និង/ឬ ភិក្ខុនី នឹង​ប្រជុំ​គ្នា ​ដើម្បី​វាយ​តម្លៃ​ភាព​ធ្ងន់​ស្រាល​នៃ​បទ​ល្មើស​ដែល​ភិក្ខុ/ភិក្ខុនី​បាន​ធ្វើទាស់​នឹង​វិន័យ​ទាំង ២២៧ និង/ឬ ៣១១ សិក្ខាបទ​ដើម្បី​ឲ្យ​ភិក្ខុ/ភិក្ខុនី​នោះ​ទទួល​កំហុស និង កែប្រែ ទើប​សង្ឃ​អាច​ទទួល​ឱ្យចូល​ក្នុង​គណៈ​វិញ ។ សូម​អាន​​អំពី ទុក្កដ ទុព្ភាសិត ថុល្លច្ច័យ បាចិត្តិយ បាដិទេសនីយៈ បារាជិក និង អាបត្តិ ផង ។
Wiktionary

ពន្លឺព្រះពុទ្ធសាសនា និង សង្គម៖
អ្វីហៅថា អាបត្តិ? អាបត្តិជាទោសកើតចេញពីការប្រព្រឹត្តបទល្មើសនឹងសិក្ខាបទរបស់ព្រះពុទ្ធ ហៅថាអាបត្តិមានច្រើនកងគឺ បារាជិក សង្ឃាទិសេស ថុល្លច្ច័យ (និស្សគ្គិយបាចិត្តិយ) បាចិត្តតិយ ទុក្កដ ទុព្ភាសិត។
១.បារាជិក ជាឈ្មោះ​នៃអាបត្តិ​ពួក​មួយមាន៤សិក្ខាបទ (៤មាត្រា) មាន​ទោស​ធ្ងន់​បំផុត សម្រាប់​ភិក្ខុ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ទោសដែលតម្រូវឱ្យបុគ្គលអ្នកប្រព្រឹត្តល្មើសត្រូវតែសឹកចាកភេទពីអ្នកបួស ។
២.សង្ឃាទិសេស ជាឈ្មោះនៃអាបត្តិ ឬ កង​នៃអាបត្តិដែល​ស្រាល​ជាង​អាបត្តិ​បារាជិក ​មាន១៣សិក្ខបទ (១៣មាត្រា) ។ ក្រុម​ភិក្ខុនឹង​ប្រជុំ​គ្នា​ដើម្បី​វាយ​តម្លៃ​ភាព​ធ្ងន់​ស្រាល​នៃ​បទ​ល្មើស​ដែល​ភិក្ខុបាន​ធ្វើទាស់​នឹង​វិន័យ​ដើម្បី​ឲ្យ​ភិក្ខុ​នោះ​ទទួល​កំហុស និង កែប្រែ ទើប​សង្ឃ​អាច​ទទួល​ឲ្យ​ចូល​ក្នុង​គណៈ​វិញ (គុករបស់ព្រះសង្ឃមានរយៈកាលកំណត់តាមទោសលាក់បាំងយូរឬឆាប់) ។
៣.ថុល្លច្ច័យ ជាឈ្មោះនៃអាបត្តិមានកំហុស​ដ៏​ថ្លោស, ទោស​ដ៏​គ្រោតគ្រាត។
៤.និស្សគ្គីយ៍ ជាឈ្មោះនៃអាបត្តិដែលអ្នកប្រព្រឹត្តខុសហើយត្រូវលះបង់វត្ថុនោះៗសិនទើបជម្រះសីលស្អាតឡើងវិញបាន មាន៣០សិក្ខាបទ (៣០មាត្រា)
៥.បាចិត្តិយៈ អានថា ប៉ាចិត-តិ យ៉ៈ ជាឈ្មោះ​អាបត្តិ​ពួក​មួយ ជា​ទោស​សម្រាប់​ភិក្ខុ​ឬ​ភិក្ខុនី​ក្នុង​ព្រះ​ពុទ្ធ​សាសនា ញ៉ាំងកុសលឱ្យធ្លាក់ចុះ កាលណាប្រព្រឹត្តខុសហើយ កុសលធម៌ដទៃៗ មិនរីកចម្រើនទេ ។​
៦.បាដិទេសនីយៈ អាបត្តិ​ដែល​ភិក្ខុ (ភិក្ខុនី) គប្បី​សម្តែង​ចេញ​ចំពោះ​ហេតុការណ៍ ឬ​គប្បី​សម្តែង​ដោយ​វិធី​ប្លែក​អំពី​អាបត្តិ​ដទៃ ។
៧.ទុក្កដ អានថា ទុក-កត់ អំពើ​អាក្រក់, បាប ជាឈ្មោះ​អាបត្តិ​​ពួក​មួយ ជា​ទោស​សម្រាប់​ភិក្ខុ​ឬ​ភិក្ខុនី​ក្នុង​ព្រះ​ពុទ្ធ​សាសនា ។ ឧទាហរណ៍ថា ភិក្ខុ​ទុក​សក់ មិន​កោរ​ឲ្យ​យូរ​ជាង ២ ខែ ឬ ទុក​ឲ្យ​ដុះ​វែង​ជាង ២ ធ្នាប់ ទទឹង​ម្រាម​ដៃ ត្រូវ​អាបត្តិ​ទុក្កដ ឬ ត្រូវ​ទុក្កដាបត្តិ គឺរាប់​តាម​សរសៃ​សក់ ។
៨.ទុព្ភាសិត អានថា ទុប-ភាសិត សំដី​អាក្រក់, ពាក្យ​គំរោះគំរើយ គឺកុំ​គប្បី​ពោល​នូវ​ទុព្ភាសិត; កុំ​ថា​ឡើយ​ដល់​មនុស្ស សូម្បី​តែ​តិរច្ឆាន​ក៏​រមែង​មិន​គាប់​ចិត្ត​ចំពោះ​ទុព្ភាសិត​ដែរ ។ ឈ្មោះ​អាបត្តិ​ពួក​មួយ ជា​ទោស​សម្រាប់​បព្វជិត​ក្នុង​ព្រះ​ពុទ្ធ​សាសនា គឺអាបត្តិ​ទុព្ភាសិត ឬ ទុព្ភាសិតាបត្តិ ។

អាបត្តិទាំងអស់មានតែ៧កងតែប៉ុណ្ណោះ តែក្នុងទីនេះគឺខ្ញុំរាប់៨ទាំងនិស្សគ្គិយ មួយទៀត! និស្សគ្គិយបាចិត្តិយ គឺខុសប្លែកគ្នាតែបន្ដិចប៉ុណ្ណោះត្រង់ថាបាចិត្តិយកាលណាដែលភិក្ខុប្រព្រឹត្តកន្លងហើយលោកអាចេញចាកអាបត្តិបានដោយទេសនាគាមិនី (ការសម្ដែងអាបត្តិ) បានភ្លាម តែសម្រាប់និស្សគ្គិយបាចិត្តិយ គឺបើភិក្ខុធ្វើខុសនិងបញ្ញត្តិណាមួយហើយមិនអាចសម្ដែងអាបត្តិដាច់បានភ្លាមៗទេ ទាល់តែភិក្ខុនោះលះបង់វត្ថុដែលនាំឱ្យត្រូវអាបត្តិហើយទើបអាចសម្ដែងអាបត្តិដាច់បាន។

In Buddhism, particularly within the Vinaya (monastic rules), “apatti” refers to an offense or fault. These offenses are categorized based on their severity and the corresponding penalties. The primary categories of apatti, especially within the Pātimokkha (a code of monastic rules), are Pārājika, Saṃghādisesa, Thullaccaya, Pacittiya, Pāṭidesanīya, Dukkaṭa, and Dubbhāsita.
Here’s a breakdown of the key categories:
Pārājika: The most severe offense, leading to expulsion from the monastic order (monkhood or nunhood).
Saṃghādisesa: A grave offense requiring formal meeting of the monastic community for resolution.
Thullaccaya: A serious offense, often described as a grave or rude offense.
Pacittiya: An offense requiring confession to another monk or nun.
Pāṭidesanīya: An offense that must be confessed.
Dukkaṭa: An offense of wrong doing.
Dubbhāsita: An offense of wrong speech.
Some sources also include Nissaggiya Pacittiya, which involves forfeiting something gained improperly. Additionally, there are Aniyata offenses, where the severity is not immediately clear, and the appropriate penalty is determined based on the circumstances.

Categories : news

Leave a Reply

Click here to cancel reply.

You must be logged in to post a comment.

MEDITATION DOCUMENTARIES

DHAMMA TALK BY VEN. KETODHAMMO

ព្រះធម្មទេសនាសំដែងដោយ ព្រះធម្មវិបស្សនា កេតុធម្មោ សំ ប៊ុនធឿន

Dhamma talk by the late and renowned Cambodian Vipassana Buddhist Master Ven. Ketodhammo Som Bunthoeun.

TEMPLENEWS TV SHOWS

Watch our shows on LTC – Channel 95
Broadcast hours | Fridays: 4 – 5 pm, 8 – 9 pm
Tuesdays 11 am - 12 pm

Email: templenewscast@yahoo.com
Phone: 978.853.9623
Website: templenews.org
Youtube: www.youtube.com/templenewstv