សម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត ព.ស.២៤២៧ – ២៥១៣ គ.ស.១៨៨៣ – ១៩៦៩ B.E.2427 – 2513 A.D.1883 – 1969
– ជាអ្នកប្រាជ្ញអក្សរសាស្រ្តខ្មែរ ដែលមានចំណេះដឹងជ្រៅជ្រះអំពីអក្សរសាស្រ្ត ភាសាបាលី សំស្រ្កឹត ប្រវត្តិសាស្រ្ត
ព្រះពុទ្ធសាសនា និងភាសាបរទេសមួយចំនួនទៀត ។
– នៅព.ស.២៤៥៩ គ.ស.១៩១៥ ជាសាស្រ្តាចារ្យ នៅសាលាភាសាបាលី
– ព.ស.២៥១៣ គ.ស.១៩១៩ ជាសមាជិកនៃគណៈកម្មាធិការតាក់តែងវចនានុក្រមខ្មែរ បន្ទាប់មកជាលេខានៃ
គណៈកម្មាធិការនេះ ។
– នៅព.ស.២៤៧៤ គ.ស.១៩៣០ ជាអនុនាយកសាលាភាសាបាលី និងជាសមាជិកគណៈកម្មការបកប្រែព្រះត្រៃបិដក ហើយបានឡើងឋានៈជានាយកសាលាបាលីជាន់ខ្ពស់ នៅព.ស.២៤៨៦ គ.ស.១៩៤២ ។
– នៅព.ស.២៥០៥ គ.ស.១៩៦១ ជាសមាជិកកិត្តិយសនៃសមាគមអ្នកនិពន្ធខ្មែរ
– នៅព.ស.២៥០៧ គ.ស.១៩៦៣ សម្តេច នរោត្តម សីហនុ ជាព្រះប្រមុខរដ្ឋ បានប្រទានកិត្តិយសថ្វាយព្រះអង្គ ជាសម្តេចព្រះសង្ឃរាជ ។
– នៅព.ស.២៥១០ គ.ស.១៩៦៧ បានទទួលសញ្ញាប័ត្របណ្ឌិតរដ្ឋអក្សរសាស្រ្ត ពីភូមិន្ទសាកលវិទ្យាល័យភ្នំពេញ ។
ប្រទេសកម្ពុជា បានបាត់បង់អ្នកប្រាជ្ញអក្សរសាស្រ្តខ្មែរ មួយរូបពិតមែន តែស្នាព្រះហស្ថរបស់ព្រះអង្គ នៅរស់ជានិច្ច គឺ វចនានុក្រមខ្មែរ ។
(ដកស្រង់ចេញពីសៀវភៅប្រវត្តិសាស្រ្តកម្ពុជា និងវរជនខ្មែរ និពន្ធដោយលោក សាគូ សាម៉ុត និងវិគីភីឌាយ៉ា)
Read a brief bio in Khmer HHJotannanoChuonNathKhmer in French HHJotannanoChuonNathFR Wikipedia
Courtesy CNRP, Samuth Sakou Related materials




