• Home
  • Vipassana Center
  • TN Videos
  • Photos
  • Contact
  • Khmer Heroes
  • Networks
  • Obituaries
  • Events
  • Buddhism
  • Poems
  • Quotations
Header Image

Author Archive for admin – Page 3

The 40th Anniversary of Peace Pagoda on October 5, 2569/2025

By admin · Comments (0)
Thursday, September 25th, 2025

ទិវាខួបគម្រប់ ៤០ឆ្នាំនៃថ្ងៃបង្កើតពុទ្ធិកសមាគម <<វត្ដសន្ដិភាព>> នា ៥ តុលា ២៥៦៩/២០២៥
វត្ដសន្ដិភាព ប្រចាំតំបន់នូអ៊ីងគ្លែន្ឌ ជាអាវាសវត្ដមួយនៅក្នុងនិកាយមីយ៉ូហូជីជប៉ុនក្នុងនិកាយមហាយាន មានគោលការណ៍៖ សន្ដិភាពពិភពលោក និង សិទ្ធិមនុស្ស។
The Nipponzan Myohoji is a Japanese Nichiren Buddhist order known for its worldwide peace activism​ and human rights.

កន្លែង៖ 100 Cave Hill Road, Leverett, MA 01054

កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ១៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
​​​ ត្រូវនឹងថ្ងៃទី០៥ ខែតុលា គ្រិស្ដសករាជ ២០២៥

វត្ដសន្ដិភាព និង វត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព មានទំនាក់ទំនង មិត្ដភាព តាំងពីសម័យសម្ដេចព្រះសង្ឃរាជ សម្ដេចព្រះមហាឃោសានន្ទ និង ព្រះមហាថេរៈ នីឈីដាតស៊ូ ហ្វ៊ូជីអ៊ី ស្ថាបនិក និង ជាគ្រូនិព្វ័នហ្សាន មីយ៉ូហូជី ។ សម្ដេច និង ព្រះករុណា ទ្រង់បានសោយព្រះទិវង្គត និង ទទួលអនិច្ចធម្មទៅហើយ។
Peace Pagoda and Wat Kiryvongsa Bopharam, the Peace Meditation Center have built relationship and friendship going back many years to the time of the late His Holiness Samdech Maha Ghosananda, the Sangharaja or the Supreme Buddhist Patriarch of Cambodia and the Most Venerable Nichidatsu Fujii, Founder and Teacher of Nipponzan Myohoji. Both revered and well-known Buddhist monks from Cambodia and Japan passed away.

Comments (0)
Categories : Events

ពិធីបុណ្យភ្ជុំបិណ្ឌ ប្រារព្ធនៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព

By admin · Comments (0)
Monday, September 22nd, 2025

ពិធីបុណ្យកាន់បិណ្ឌ ១៤ ប្រារព្ធនៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព នាថ្ងៃអាទិត្យ ១៤រោច ថ្ងៃកោរ ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា គ្រិស្ដសករាជ ២០២៥

Binda 14 (Day 14): Ancestors Memorial Festivity held at Wat Kiryvongsa Bopharam, the Peace Meditation Center, Leverett, Massachusetts on Sunday the 14th Waning Moon, Head Shaving Day of Poṭṭhapāda, Buddhist Era 2569 equivalent to September 21, A.D.2025 Year of the Snake

[wonderplugin_slider id=”196″]





Comments (0)
Categories : Photos, TN videos, Vipassana Center

រំកិលព្រះពុទ្ធប្បដិមាទ្រង់បិណ្ឌបាត្រដាក់លើបល្ល័ង្ក នៅសួនព្រះពុទ្ធ

By admin · Comments (0)
Friday, September 19th, 2025

រំកិលព្រះពុទ្ធប្បដិមាទ្រង់បិណ្ឌបាត្រដាក់លើបល្ល័ង្ក នៅសួនព្រះពុទ្ធ នៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព – ១៤ កញ្ញា ២៥៦៩/២០២៥

Comments (0)
Categories : TN videos, Vipassana Center

Binda 7 of Ancestors Memorial Festivity on September 14, 2569/2025

By admin · Comments (0)
Tuesday, September 16th, 2025

បិណ្ឌ ៧៖ ពិធីបុណ្យកាន់បិណ្ឌ ប្រារព្ធនៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព នាថ្ងៃអាទិត្យ ៧រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា គ្រិស្ដសករាជ ២០២៥
Binda 7 (Day 7): Ancestors Memorial Festivity held at Wat Kiryvongsa Bopharam, the Peace Meditation Center, Leverett, Massachusetts on Sunday the 7th Waning Moon of Poṭṭhapāda, Buddhist Era 2569 equivalent to September 14, A.D.2025 Year of the Snake

[wonderplugin_slider id=”195″]





Comments (0)
Categories : Photos, TN videos, Vipassana Center

Kathin at Kiryvongsa Bopharam Pagoda on NOV 1 – 2

By admin · Comments (0)
Wednesday, September 10th, 2025

ពិធីបុណ្យកឋិន នឹងប្រារព្ធនៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព នាថ្ងៃសៅរ៍ ១១កើត ដល់ អាទិត្យ ១២កើត ខែកត្ដិក ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០១ ដល់ ០២ ខែវិច្ឆិកា គ្រិស្ដសករាជ ២០២៥
Kathin to be held at the Kiryvongsa Bopharam Pagoda, the Peace Meditation Center on Saturday – Sunday the 11th to the 12th Waxing Moon of Kattikā, Buddhist Era 2569 equivalent to November 1 – 2, A.D.2025 Year of the Dragon

Read More→

Comments (0)
Categories : Buddhism, Events

The Transferring Merits Ceremony for Upāsaka Bunheang Ly on October 17 – 18, 2569/2025

By admin · Comments (0)
Sunday, September 7th, 2025

ពិធីបុណ្យទក្ខិណានុប្បទានឧបាសក លី ប៊ុនហ៊ាង នា ១៧ – ១៨ តុលា ២៥៦៩/២០២៥
The Transferring Merits Ceremony for the late Upāsaka Bunheang Ly on October 17 – 18, 2569/2025
កន្លែង៖ វត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព
Venue: Wat Kiryvongsa Bopharam, the Peace Meditation Center
100A Cave Hill Road, Leverett, MA 01054 – 9728

Comments (0)
Categories : Events

Mr. Rattanak Seng’s funeral service in Hartford, Connecticut on August 3 – 4, 2569/2025

By admin · Comments (0)
Wednesday, August 20th, 2025

ពិធីបុណ្យឈាបនកិច្ចលោក សេង រតនៈ ជន្មាយុ ៣៦ឆ្នាំ បានប្រារព្ធនៅមន្ទីរតម្កល់សព Molloy ទីក្រុង West Hartford និង ឈាបនដ្ឋាន Cedar Hill ទីក្រុង Hartford រដ្ឋ Connecticut សហរដ្ឋអាមេរិក ក្រោមអធិបតីភាពព្រះមហាថេរៈ ខេមិយោ ព្រះចៅអធិការវត្ដរតនាម, ព្រះភិក្ខុ សប្បញ្ញោ គង់នៅវត្ដរតនាម, ព្រះធម្មាចារ្យ ពុទ្ធសត្ថា គ្រូសមាធិកម្មដ្ឋាន និងជាអតីតព្រះចៅអធិការវត្ដពុទ្ធត្ថេរារាម ខ្នារធ្នង់ គង់នៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព, ព្រះធម្មាចារ្យ ឥន្ទជោតោ គ្រូសមាធិកម្មដ្ឋាន និងជាព្រះចៅអធិការវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព, ព្រះភិក្ខុ បូរណចិត្ដោ គង់នៅវត្ដរតនាម, ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ញាតិមិត្ដជិតឆ្ងាយ មានដូចជារដ្ឋ Maine រដ្ឋ New York រដ្ឋ Massachusetts នាថ្ងៃអាទិត្យ – ចន្ទ ៩ – ១០កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ – ៤ ខែសីហា គ្រិស្ដសករាជ ២០២៥ ។

[wonderplugin_slider id=”194″]

Funeral Service of the late Mr. Rattanak Seng, Age 36, held at the Molloy Funeral Home, West Hartford, CT and Cedar Hill Cemetery, Hartford, Connecticut, United States of America, presided by the Maha Thera Venerable Khemiyo, Abbot of Wat Ratanaram, Bhikkhu Sappanno of Wat Ratanaram, Bhikkhu Buddhasattha, Meditation Instructor and former Abbot of Wat Buddhatheraram Khna Thnung, Bhikkhu Indajoto, Mediation Instructor and Abbot of Wat Kiryvongsa Bopharam, the Peace Meditation Center, Bhikkhu Pura Citto of Wat Ratanaram, and attended by relatives and friends from near and far included the states of Maine, New York, and Massachusetts on Sunday – Monday the 9th – 10th Waxing Moon of Sāvaṇa, Year of the Snake, Buddhist Era 2569 equivalent to August 3 – 4, A.D.2025.






Comments (0)
Categories : Obituaries, Photos, TN videos, Vipassana Center

Fundraising Ceremony at Wat Kiryvongsa Bopharam on August 3, 2569/2025

By admin · Comments (0)
Wednesday, August 6th, 2025

[wonderplugin_slider id=”193″]

ពិធីបុណ្យផ្កាប្រាក់ ដើម្បីទ្រទ្រង់វត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ប្រារព្ធនៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព នាទីក្រុងឡេវវើរ៉េត រដ្ឋម៉ាសាឈូសិត្ដស៍ ថ្ងៃអាទិត្យ ៩កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩​ ត្រូវនឹងថ្ងៃទី៣ ខែសីហា គ្រិស្ដសករាជ ២០២៥

Fundraising Ceremony to help support Wat Kiryvongsa Bopharam held at the Kiryvongsa Bopharam Pagoda, the Peace Meditation Center, Leverett, Massachusetts on Sunday the 9th Waxing Moon of Sāvaṇa, Buddhist Era 2569 equivalent to August 3, A.D.2025




Comments (0)
Categories : Photos, TN videos, Vipassana Center

Wat KB celebrating Ancestors Memorial Festivity on SEP 8 – 22, 2569/2025

By admin · Comments (0)
Saturday, August 2nd, 2025

ពិធីបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ៨ ដល់ ២២ កញ្ញា ២៥៦៩/២០២៥

Read More→

Comments (0)
Categories : Events, news, Vipassana Center

A 10-Day Meditation Retreats on June 24 – 30, 2569/2025

By admin · Comments (0)
Wednesday, July 16th, 2025

[wonderplugin_slider id=”190″]

វគ្គសិក្សាសមាធិកម្មដ្ឋានក្នុងរយៈពេល​ ១០ថ្ងៃ ក្រោមអធិបតីភាពព្រះធម្មាចារ្យ ពុទ្ធសត្ថា គ្រូសមាធិកម្មដ្ឋាន និង ព្រះធម្មាចារ្យ ឥន្ទជោតោ គ្រូសមាធិកម្មដ្ឋាន នៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ទីក្រុងឡេវវើរ៉េត រដ្ឋម៉ាសាឈូសិត្ដស៍ នាថ្ងៃ ១៤​រោច​ ដាច់ខែជេស្ឋ ដល់ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ – ៣០ ខែមិថុនា គ្រិស្ដសករាជ ២០២៥

A 10-Day Meditation Retreats presiding by Bhikkhu Buddhasatthâ, Meditation instructor, and Bhikkhu Indajoto, Meditation instructor, at Wat Kiryvongsa Bopharam, the Peace Meditation Center in Leverett, Massachusetts on the 11th – 13th Waning Moon of Jeṭṭha, year of the Snake, Buddhist Era 2569 equivalent to June 24 – 30, A.D.2025

[wonderplugin_slider id=”192″]





Comments (0)
Categories : Photos, Vipassana Center

ភិក្ខុ ឬ សាមណេរ និយាយទូរស័ព្ទជាមួយស្រីរឿងផ្លូវកាមត្រូវអាបត្តិអ្វី?

By admin · Comments (0)
Wednesday, July 16th, 2025

ភិក្ខុ ឬ សាមណេរ និយាយទូរស័ព្ទជាមួយស្រីរឿងផ្លូវកាមត្រូវអាបត្តិអ្វី?

Comments (0)
Categories : news

Vassa or Rains Retreat at Wat Kiryvongsa Bopharam, the Peace Meditation Center on July 11, 2569/2025

By admin · Comments (0)
Sunday, July 13th, 2025

ឧបាសិកា ចន្ទ បុប្ផា ថ្វាយខ្លួនជាឧបាសិកា នៅក្នុងពិធីបុណ្យចូលព្រះវស្សា នៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព នាថ្ងៃទី១១ កក្កដា ២៥៦៩/២០២៥

[wonderplugin_slider id=”189″]

ប្រវត្ដិសង្ខេប ស្ដីពី ការចូលព្រះវស្សា សម្រាប់ភិក្ខុ និង សាមណេរ មានតាំងពីពុទ្ធកាលមកម្ល៉េះ ត្រូវប្រព្រឹត្ដនៅថ្ងៃ ១រោច ខែអាសាឍ ដល់ថ្ងៃ ១៥កើត ខែអស្សុជ

១. ការចាំព្រះវស្សាមានពីរយ៉ាង៖ ចូលវស្សាទី១ ហៅថា បុរិមិកាវស្សា ថ្ងៃ ១រោច ខែអាសាឍ ដល់ថ្ងៃ ១៥កើត ពេញបូណ៌មី ខែអស្សុជ; ចូលវស្សាទី២ ហៅថា បច្ឆិមិកាវស្សា ថ្ងៃ ១រោច ខែស្រាពណ៍ ដល់ថ្ងៃ ១៥កើត ពេញបូណ៌មី ខែកត្ដិក។ ចូលវស្សាទី១ បានអានិសង្ស៥ (គុណប្រយោជន៍ ឬ សេចក្ដីសុខចម្រើន), ចូលវស្សាទី២ ឥតបានអានិសង្សអ្វីទាំងអស់។

២. ភិក្ខុត្រូវអាបត្ដិទុក្កដ (អំពើអាក្រក់, បាប) ប្រសិនបើឥតចូលវស្សាទេ។

៣. ធុរៈពីរយ៉ាងក្នុងព្រះពុទ្ធសាសនា ដែលព្រះសង្ឃត្រូវសិក្សាមាន៖ គន្ធធុរៈ (ព្រះបរិយត្ដិធម៌) និង វិបស្សនាធុរៈ (សមាធិ និង វិបស្សនាកម្មដ្ឋាន)។

៤. ប្រសិនបើឥតបានរៀននិងបដិបត្ដិសមាធិ​ និង​ វិបស្សនាកម្មដ្ឋានទេ ព្រះសម្មាសម្ពុទ្ធបន្ទោសថា ព្រះសង្ឃទាំងឡាយស៊ីឈ្នួលតថាគត គ្រាន់តែបានចងចាំពាក្យតថាគត រស់បានបច្ច័យបួន លុយស៊ីឈ្នួល។ ដើម្បីកុំឱ្យព្រះសម្មាសម្ពុទ្ធបន្ទោស ត្រូវរៀនសីល​៥ សីល៨ សីល១០ រៀននិងបដិបត្ដិសមាធិ និង វិបស្សនាកម្មដ្ឋាន រៀនធម្មវិន័យ ភាសាបាលី ។ល។

៥. សេចក្ដីពិតមែនចាំទៀនវស្សាទេដើម្បីកុំឱ្យដាច់វស្សា ការពិតគឹការទំនុកបម្រុងនូវបច្ច័យបួនដល់ព្រះភិក្ខុសង្ឃ ព្រះភិក្ខុសង្ឃត្រូវធ្វើនូវសីល សមាធិ បញ្ញា។


Read More→

Comments (0)
Categories : Photos, TN videos, Vipassana Center

ភិក្ខុ ឬ សាមណេរ បាចទឹកឱ្យគ្រហស្ថត្រូវអាបត្ដិឬទេ?

By admin · Comments (0)
Sunday, July 13th, 2025

ភិក្ខុ ឬ សាមណេរ បាចទឹកឱ្យគ្រហស្ថត្រូវអាបត្ដិទុក្កដ និង សង្ឃាទិសេស
Bhikkhu or sāmaṇera sprinkles, spreads, or sprays water on laypeople commits a dukkaṭa offense (An offense of wrong doing).

ទុក្កដ (អានថា៖ ទុក-កត់ បា.; សំ. ( ន. ) (ទុស្ក្ឫត, ឫ > រឹ = ទុស្ក្រឹត) អំពើ​អាក្រក់, បាប ។ ឈ្មោះ​អាបត្តិ​​ពួក​មួយ (ក្នុង​អាបត្តិ ៧ កង) ជា​ទោស​សម្រាប់​ភិក្ខុ​ឬ​ភិក្ខុនី​ក្នុង​ព្រះ​ពុទ្ធ​សាសនា : ភិក្ខុ​ទុក​សក់ មិន​កោរ​ឲ្យ​យូរ​ជាង ២ ខែ ឬ ទុក​ឲ្យ​ដុះ​វែង​ជាង ២ ធ្នាប់ (ទទឹង​ម្រាម​ដៃ) ត្រូវ​អាបត្តិ​ទុក្កដ ឬ ត្រូវ​ទុក្កដាបត្តិ (រាប់​តាម​សរសៃ​សក់) ។ សូម​អាន​​អំពី ទុព្ភាសិត ថុល្លច្ច័យ បាចិត្តិយៈ បាដិទេសនីយៈ បារាជិក សង្ឃាទិសេស និង អាបត្តិ ផង ។

សង្ឃាទិសេស (ន.) (sanghādisesa) កង​អាបត្តិដែល​ស្រាល​ជាង​អាបត្តិ​បារាជិក ​។ ក្រុម​ភិក្ខុ និង/ឬ ភិក្ខុនី នឹង​ប្រជុំ​គ្នា ​ដើម្បី​វាយ​តម្លៃ​ភាព​ធ្ងន់​ស្រាល​នៃ​បទ​ល្មើស​ដែល​ភិក្ខុ/ភិក្ខុនី​បាន​ធ្វើទាស់​នឹង​វិន័យ​ទាំង ២២៧ និង/ឬ ៣១១ សិក្ខាបទ​ដើម្បី​ឲ្យ​ភិក្ខុ/ភិក្ខុនី​នោះ​ទទួល​កំហុស និង កែប្រែ ទើប​សង្ឃ​អាច​ទទួល​ឱ្យចូល​ក្នុង​គណៈ​វិញ ។ សូម​អាន​​អំពី ទុក្កដ ទុព្ភាសិត ថុល្លច្ច័យ បាចិត្តិយ បាដិទេសនីយៈ បារាជិក និង អាបត្តិ ផង ។
Wiktionary

ពន្លឺព្រះពុទ្ធសាសនា និង សង្គម៖
អ្វីហៅថា អាបត្តិ? អាបត្តិជាទោសកើតចេញពីការប្រព្រឹត្តបទល្មើសនឹងសិក្ខាបទរបស់ព្រះពុទ្ធ ហៅថាអាបត្តិមានច្រើនកងគឺ បារាជិក សង្ឃាទិសេស ថុល្លច្ច័យ (និស្សគ្គិយបាចិត្តិយ) បាចិត្តតិយ ទុក្កដ ទុព្ភាសិត។
១.បារាជិក ជាឈ្មោះ​នៃអាបត្តិ​ពួក​មួយមាន៤សិក្ខាបទ (៤មាត្រា) មាន​ទោស​ធ្ងន់​បំផុត សម្រាប់​ភិក្ខុ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ទោសដែលតម្រូវឱ្យបុគ្គលអ្នកប្រព្រឹត្តល្មើសត្រូវតែសឹកចាកភេទពីអ្នកបួស ។
២.សង្ឃាទិសេស ជាឈ្មោះនៃអាបត្តិ ឬ កង​នៃអាបត្តិដែល​ស្រាល​ជាង​អាបត្តិ​បារាជិក ​មាន១៣សិក្ខបទ (១៣មាត្រា) ។ ក្រុម​ភិក្ខុនឹង​ប្រជុំ​គ្នា​ដើម្បី​វាយ​តម្លៃ​ភាព​ធ្ងន់​ស្រាល​នៃ​បទ​ល្មើស​ដែល​ភិក្ខុបាន​ធ្វើទាស់​នឹង​វិន័យ​ដើម្បី​ឲ្យ​ភិក្ខុ​នោះ​ទទួល​កំហុស និង កែប្រែ ទើប​សង្ឃ​អាច​ទទួល​ឲ្យ​ចូល​ក្នុង​គណៈ​វិញ (គុករបស់ព្រះសង្ឃមានរយៈកាលកំណត់តាមទោសលាក់បាំងយូរឬឆាប់) ។
៣.ថុល្លច្ច័យ ជាឈ្មោះនៃអាបត្តិមានកំហុស​ដ៏​ថ្លោស, ទោស​ដ៏​គ្រោតគ្រាត។
៤.និស្សគ្គីយ៍ ជាឈ្មោះនៃអាបត្តិដែលអ្នកប្រព្រឹត្តខុសហើយត្រូវលះបង់វត្ថុនោះៗសិនទើបជម្រះសីលស្អាតឡើងវិញបាន មាន៣០សិក្ខាបទ (៣០មាត្រា)
៥.បាចិត្តិយៈ អានថា ប៉ាចិត-តិ យ៉ៈ ជាឈ្មោះ​អាបត្តិ​ពួក​មួយ ជា​ទោស​សម្រាប់​ភិក្ខុ​ឬ​ភិក្ខុនី​ក្នុង​ព្រះ​ពុទ្ធ​សាសនា ញ៉ាំងកុសលឱ្យធ្លាក់ចុះ កាលណាប្រព្រឹត្តខុសហើយ កុសលធម៌ដទៃៗ មិនរីកចម្រើនទេ ។​
៦.បាដិទេសនីយៈ អាបត្តិ​ដែល​ភិក្ខុ (ភិក្ខុនី) គប្បី​សម្តែង​ចេញ​ចំពោះ​ហេតុការណ៍ ឬ​គប្បី​សម្តែង​ដោយ​វិធី​ប្លែក​អំពី​អាបត្តិ​ដទៃ ។
៧.ទុក្កដ អានថា ទុក-កត់ អំពើ​អាក្រក់, បាប ជាឈ្មោះ​អាបត្តិ​​ពួក​មួយ ជា​ទោស​សម្រាប់​ភិក្ខុ​ឬ​ភិក្ខុនី​ក្នុង​ព្រះ​ពុទ្ធ​សាសនា ។ ឧទាហរណ៍ថា ភិក្ខុ​ទុក​សក់ មិន​កោរ​ឲ្យ​យូរ​ជាង ២ ខែ ឬ ទុក​ឲ្យ​ដុះ​វែង​ជាង ២ ធ្នាប់ ទទឹង​ម្រាម​ដៃ ត្រូវ​អាបត្តិ​ទុក្កដ ឬ ត្រូវ​ទុក្កដាបត្តិ គឺរាប់​តាម​សរសៃ​សក់ ។
៨.ទុព្ភាសិត អានថា ទុប-ភាសិត សំដី​អាក្រក់, ពាក្យ​គំរោះគំរើយ គឺកុំ​គប្បី​ពោល​នូវ​ទុព្ភាសិត; កុំ​ថា​ឡើយ​ដល់​មនុស្ស សូម្បី​តែ​តិរច្ឆាន​ក៏​រមែង​មិន​គាប់​ចិត្ត​ចំពោះ​ទុព្ភាសិត​ដែរ ។ ឈ្មោះ​អាបត្តិ​ពួក​មួយ ជា​ទោស​សម្រាប់​បព្វជិត​ក្នុង​ព្រះ​ពុទ្ធ​សាសនា គឺអាបត្តិ​ទុព្ភាសិត ឬ ទុព្ភាសិតាបត្តិ ។

អាបត្តិទាំងអស់មានតែ៧កងតែប៉ុណ្ណោះ តែក្នុងទីនេះគឺខ្ញុំរាប់៨ទាំងនិស្សគ្គិយ មួយទៀត! និស្សគ្គិយបាចិត្តិយ គឺខុសប្លែកគ្នាតែបន្ដិចប៉ុណ្ណោះត្រង់ថាបាចិត្តិយកាលណាដែលភិក្ខុប្រព្រឹត្តកន្លងហើយលោកអាចេញចាកអាបត្តិបានដោយទេសនាគាមិនី (ការសម្ដែងអាបត្តិ) បានភ្លាម តែសម្រាប់និស្សគ្គិយបាចិត្តិយ គឺបើភិក្ខុធ្វើខុសនិងបញ្ញត្តិណាមួយហើយមិនអាចសម្ដែងអាបត្តិដាច់បានភ្លាមៗទេ ទាល់តែភិក្ខុនោះលះបង់វត្ថុដែលនាំឱ្យត្រូវអាបត្តិហើយទើបអាចសម្ដែងអាបត្តិដាច់បាន។

In Buddhism, particularly within the Vinaya (monastic rules), “apatti” refers to an offense or fault. These offenses are categorized based on their severity and the corresponding penalties. The primary categories of apatti, especially within the Pātimokkha (a code of monastic rules), are Pārājika, Saṃghādisesa, Thullaccaya, Pacittiya, Pāṭidesanīya, Dukkaṭa, and Dubbhāsita.
Here’s a breakdown of the key categories:
Pārājika: The most severe offense, leading to expulsion from the monastic order (monkhood or nunhood).
Saṃghādisesa: A grave offense requiring formal meeting of the monastic community for resolution.
Thullaccaya: A serious offense, often described as a grave or rude offense.
Pacittiya: An offense requiring confession to another monk or nun.
Pāṭidesanīya: An offense that must be confessed.
Dukkaṭa: An offense of wrong doing.
Dubbhāsita: An offense of wrong speech.
Some sources also include Nissaggiya Pacittiya, which involves forfeiting something gained improperly. Additionally, there are Aniyata offenses, where the severity is not immediately clear, and the appropriate penalty is determined based on the circumstances.

Comments (0)
Categories : news

The 2569 Closing Meditation Retreats Ceremony​ on July 2, 2569/2025

By admin · Comments (0)
Thursday, July 10th, 2025

ពិធីបិទវគ្គសិក្សាសមាធិកម្មដ្ឋាន ប្រចាំពុទ្ធសករាជ ២៥៦៩ ក្នុងឱកាសបើកវគ្គបង្រៀនសមាធិកម្មដ្ឋានរយៈពេលចំនួន ១០ថ្ងៃ ក្រោមអធិបតីភាពព្រះធម្មាចារ្យ ពុទ្ធសត្ថា គ្រូសមាធិកម្មដ្ឋាន និងជាអតីតព្រះចៅអធិការវត្ដពុទ្ធត្ថេរារាម ខ្នារធ្នង់ ហៅវត្ដខ្នារធ្នង់ ស្ថិតនៅភូមិថ្នល់តាសិត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្ដសៀមរាប ព្រះរាជាណាចក្រកម្ពុជា និង ព្រះធម្មាចារ្យ ឥន្ទជោតោ គ្រូសមាធិកម្មដ្ឋាន និងជាព្រះចៅអធិការវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ប្រារព្ធនៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ទីក្រុងឡេវវើរ៉េត រដ្ឋម៉ាសាឈូសិត្ដស៍ សហរដ្ឋអាមេរិក នាថ្ងៃពុធ ៧កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា គ្រិស្ដសករាជ ២០២៥។ វគ្គសិក្សាសមាធិកម្មដ្ឋានបានប្រព្រឹត្ដឡើងនៅថ្ងៃសៅរ៍ ១១រោជ​ ខែជេស្ឋ ដល់ ថ្ងៃពុធ ៧កើត ខែអាសាឍ ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ដល់ ថ្ងៃទី០២ ខែកក្កដា គ្រិស្ដសករាជ ២០២៥ ។

The 2569 Closing Meditation Retreats Ceremony on occasion of the 10-day Meditation Retreats presided by Bhikkhu Buddhasatthâ, Meditation Instructor, Former Abbot of Wat Buddhatheraram Khnar Thnong known as Wat Khnar Thnong in Thnoltasit village, Koak Thloak Krom commune, Jikreng district, Siem Reap province, Kingdom of Cambodia and Bhikkhu Indajoto, Meditation Instructor, Abbot of Wat Kiryvongsa Bopharam, the Peace Meditation Center, held at Wat Kiryvongsa Bopharam, the Peace Meditation Center, Leverett, Massachusetts United States of America on Wednesday the 7th Waxing Moon of Āsāḷha, Buddhist Era 2569 equivalent to July 2, A.D.2025. The 10-day Meditation Retreats took place on June 21 – July 2, B.E.2569 A.D.2025.

[wonderplugin_slider id=”191″]




សីល សមាធិ បញ្ញា Sīla Samādhi Paññā

ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ថា៖ នត្ថិ សន្ដិ បរំ សុខំ ពុំមានសេចក្ដីសុខដទៃ ក្រៅអំពីសេចក្ដីស្ងប់ឡើយ។
Samma Sambuddha said, “There is no bliss that surpasses Nibbana (the Perfect Peace).” Read More→

Comments (0)
Categories : TN videos, Vipassana Center

Remind ourselves every day: No killing, no stealing, no sexual misconduct, no lying , no intoxicants

By admin · Comments (0)
Wednesday, July 9th, 2025

Sāmaṇera Ananda talks about the 5 Precepts, Kammapatha, and Samādhi (Meditation). We should remind ourselves every day not to kill, not to steal, not to commit sexual misconduct, not to lie, not to take intoxicants.

Lying is very common in today’s world. People lie left and right, they are frequently untruthful. We need to prevent ourselves from telling any sort of lies, whether white lies or deep lies. Lying can erode trust, can cost conflict in relationships, friendships, etc. Lying can come back to harm us. White lies can be harmful and can lead to deeper harsher lies and may eventually backfire us in the near or far future.

ព្រះធម្មទេសនាសង្ខេប ស្ដីពី ការសង្រួមក្នុងសីល សម្ដែងដោយសាមណេរ គិម វរានន្ទ ជន្មាយុ ១៦ឆ្នាំ ប្រសូតនៅសហរដ្ឋអាមេរិក ញោមប្រុស និង ញោមស្រីជាអតីតជនភៀសខ្លួនខ្មែរ ក្នុងឱកាសបើកវគ្គសិក្សាសមាធិកម្មដ្ឋាន នៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ថ្ងៃចន្ទ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា គ្រិស្ដសករាជ ២០២៥

Brief Dhamma Talk on the 5 Precepts, Kammapatha, and Samādhi (Meditation) given by Sāmaṇera Varananda Kim, Age 16, Born in the United States of America, Parents are former Khmer refugees, in the 10-day Meditation Retreats, held at Wat Kiryvongsa Bopharam Buddhist Temple, the Peace Meditation Center, on Tuesday the 6th Waxing Moon of Āsālha Buddhist Era 2569 equivalent to July 1, A.D.2025, Year of the Snake

Comments (0)
Categories : TN videos, Vipassana Center

មនុស្សកើតមកមានស្រាប់លោភៈទោសៈមោហៈ

By admin · Comments (0)
Wednesday, July 9th, 2025

https://www.facebook.com/share/v/15cbmueebU/

មនុស្សកើតមកមានស្រាប់លោភៈទោសៈមោហៈ
lobha, dosa, moha

In Buddhist philosophy, “lobha, dosa, moha” are key terms representing the three unwholesome roots or poisons: greed (lobha), hatred (dosa), and delusion (moha). These concepts are central to understanding negative mental states and their impact on suffering and rebirth.

Comments (0)
Categories : news

ព្រះធម្មាចារ្យ ឥន្ទជោតោ សម្ដែងអំពីឥទ្ធិបាទធម៌ ៤

By admin · Comments (0)
Sunday, July 6th, 2025

ព្រះធម្មវិសេសទេសនា សម្ដែងដោយព្រះធម្មាចារ្យ ឥន្ទជោតោ គ្រូសមាធិកម្មដ្ឋាន និងជាព្រះចៅអធិការវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ក្នុងឱកាសបើកវគ្គសិក្សាសមាធិកម្មដ្ឋាន ក្នុងរយៈពេលចំនួន ១០ថ្ងៃ

ប្រារព្ធនៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាប ទីក្រុងឡេវវើរ៉េត រដ្ឋម៉ាសាឈូសិត្ដស៍ សហរដ្ឋអាមេរិក នាថ្ងៃសៅរ៍រ ៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា គ្រិស្ដសករាជ ២០២៥

Dhamma Talk given by Bhikkhu Indajoto, Meditation Instructor and Abbot of Wat Kiryvongsa Bopharam, the Peace Meditation Center on occasion of the 10-day Meditation Retreats held at the Kiryvongsa Bopharam Buddhist Temple, the Peace Meditation Center, Leverett, Massachusetts, United States of America on Saturday the 3rd Waxing Moon of Āsāḷha Buddhist Era 2569 equivalent to June 28, A.D.2025

Comments (0)
Categories : TN videos, Vipassana Center

Fundraising Ceremony on August 02-03, 2569/2025

By admin · Comments (0)
Friday, July 4th, 2025

ពិធីបុណ្យផ្កាប្រាក់ នៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ប្រារព្ធនាថ្ងៃសៅរ៍ – អាទិត្យ ៨ – ៩កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩​ ត្រូវនឹងថ្ងៃទី០២​ – ០៣ ខែសីហា គ្រិស្ដសករាជ ២០២៥
Fundraising Ceremony to be held at the Kiryvongsa Bopharam Pagoda, the Peace Meditation Center on the 8th-9th Waxing Moon of Sāvaṇa, year of the Snake, Buddhist Era 2569 equivalent to August 2 – 3, A.D.2025
ផ្សាយនៅថ្ងៃសុក្រ ៩កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩​ ត្រូវនឹងថ្ងៃទី០៤​ ខែកក្កដា គ្រិស្ដសករាជ ២០២៥
Posted on Friday the 9th Waxing Moon of Āsāḷha Buddhist Era 2569 equivalent to​ July 4, A.D.2025 Year of the Snake
Download PDF: Khmer fundraising0803 2569 2025 || English fundraising0803 2569 2025EN


Read More→

Comments (0)
Categories : Events

សីលជាគុណជាតិញ៉ាំងកាយវាចាឱ្យបរិសុទ្ធ, សមាធិ ជាគុណជាតិញ៉ាំងចិត្តឱ្យស្ងប់

By admin · Comments (0)
Friday, July 4th, 2025

ព្រះធម្មាចារ្យ ពុទ្ធសត្ថា សម្តែងអំពី​សីល ដែលជាគុណជាតិយោគាវចរត្រូវតែរក្សាឱ្យបានល្អហ្មត់ហ្មង ដើម្បីបានជាបច្ច័យឱ្យកើតសមាធិ។​ សីលជាគុណជាតិញ៉ាំងកាយវាចាឱ្យបរិសុទ្ធ, សមាធិ ជាគុណជាតិញ៉ាំងចិត្តឱ្យស្ងប់។


Unofficial translations:
Sila (Virtue “Moral Discipline) is the effect that leads to Samādhi (Meditation).
Sila is the effect that leads body and speech to be purified.
Samādhi is the effect that leads mind to be peaceful.

Comments (0)
Categories : TN videos, Vipassana Center

Brief Dhamma Talk on Śīlasamvara “Moral Discipline” by Sāmaṇera Varananda on June 30, 2569/2025

By admin · Comments (0)
Monday, June 30th, 2025

ព្រះធម្មទេសនាសង្ខេប ស្ដីពី ការសង្រួមក្នុងសីល សម្ដែងដោយសាមណេរ គិម វរានន្ទ ជន្មាយុ ១៦ឆ្នាំ ប្រសូតនៅសហរដ្ឋអាមេរិក ញោមប្រុស និង ញោមស្រីជាអតីតជនភៀសខ្លួនខ្មែរ ក្នុងឱកាសបើកវគ្គសិក្សាសមាធិកម្មដ្ឋាន នៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព នាថ្ងៃចន្ទ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា គ្រិស្ដសករាជ ២០២៥

Brief Dhamma Talk on Śīlasamvara “Moral Discipline” given by Sāmaṇera Varananda Kim, Age 16, Born in the United States of America, His parents are former Khmer refugees, in the 10-day Meditation Retreats, held at Wat Kiryvongsa Bopharam Buddhist Temple, the Peace Meditation Center, on Monday the 5th Waxing Moon of Āsālha Buddhist Era 2569 Equivalent to June 30, A.D.2025, Year of the Snake

Comments (0)
Categories : TN videos, Vipassana Center
« Previous Page
Next Page »

MEDITATION DOCUMENTARIES

DHAMMA TALK BY VEN. KETODHAMMO

ព្រះធម្មទេសនាសំដែងដោយ ព្រះធម្មវិបស្សនា កេតុធម្មោ សំ ប៊ុនធឿន

Dhamma talk by the late and renowned Cambodian Vipassana Buddhist Master Ven. Ketodhammo Som Bunthoeun.

TEMPLENEWS TV SHOWS

Watch our shows on LTC – Channel 95
Broadcast hours | Fridays: 4 – 5 pm, 8 – 9 pm
Tuesdays 11 am - 12 pm

Email: templenewscast@yahoo.com
Phone: 978.853.9623
Website: templenews.org
Youtube: www.youtube.com/templenewstv