ពិធីបុណ្យកឋិនទាន ១៥ វិច្ឆិកា ព.ស.២៥៥៩ គ.ស.២០១៥
ពិធីបុណ្យកឋិនទានសាមគ្គី ប្រារព្ធនៅវត្ដមជ្ឈមណ្ឌលសហគមន៍ព្រះសង្ឃខ្មែរអន្ដរជាតិ ថ្ងៃអាទិត្យ ៥កើត ខែកត្ដិក ឆ្នាំមមែ សប្ដស័ក ព.ស.២៥៥៩ ត្រូវនឹងថ្ងៃទី ១៥ វិច្ឆិកា គ.ស.២០១៥ ទីក្រុងផេលឡឹម រដ្ឋម៉ាសាឈូសិត្ដស៍ សហរដ្ឋអាមេរិក ក្រោមអធិបតីភាព ព្រះសង្ឃាធិបតី ព្រះភិក្ខុ សិរីបញ្ញោ ថុន សុផុន ព្រះប្រធាននៃមជ្ឈមណ្ឌលសហគមន៍ព្រះសង្ឃខ្មែរអន្ដរជាតិ ។ ព្រះតេជគុណ សិរីបញ្ញោ ថុន សុផុន ទទួលតំណែងនេះបន្ទាប់ពីសម្ដេចព្រះសង្ឃរាជ សម្ដេព្រះមហាឃោសានន្ទ យាងចូលទីវង្គតកាលពីព.ស.២៥៥០ គ.ស.២០០៧ និងព្រះសង្ឃាធិបតី ធម្មថេរោ សៅ ឃន ផ្ទេរតំណែងប្រគេនព្រះអង្គ ប្រមាណឆ្នាំមុនចុងក្រោយនេះ។
Kathina Dana ceremony at H.H. Maha Ghosananda’s International Community of Khmer Buddhist Monks Center in Pelham, Massachusetts. Dhamma Talk by Ven. Vimulapanno Noeun Morn, from the Glory Buddhist temple in Lowell, Massachusetts, U.S.A. IKBM was formerly established and led by the late and renowned His Holiness Maha Ghosananda.