• Home
  • Vipassana Center
  • TN Videos
  • Photos
  • Contact
  • Khmer Heroes
  • Networks
  • Obituaries
  • Events
  • Buddhism
  • Poems
  • Quotations
Header Image

Author Archive for admin – Page 5

ពិធីបុណ្យកឋិនទាន ប្រារព្ធនៅវត្ដមជ្ឈមណ្ឌលសហគមន៍ព្រះសង្ឃខ្មែរអន្ដរជាតិ ២០ តុលា ២៥៦៨/២០២៤

By admin · Comments (0)
Tuesday, October 22nd, 2024

ពិធីបុណ្យកឋិនទាន ប្រារព្ធនៅវត្ដមជ្ឈមណ្ឌលសហគមន៍ព្រះសង្ឃខ្មែរអន្ដរជាតិ នាថ្ងៃអាទិត្យ ៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែតុលា គ្រិស្ដសករាជ ២០២៤ ទីក្រុងផេលឡឹម រដ្ឋម៉ាសាឈូសិត្ដស៍ សហរដ្ឋអាមេរិក ក្រោមអធិបតីភាព ព្រះមហាថេរ៍ កិត្ដិបណ្ឌិត សិរីបញ្ញោ ព្រះសង្ឃាធិបតីនៃមជ្ឈមណ្ឌលសហគមន៍ព្រះសង្ឃខ្មែរអន្ដរជាតិ និងជាព្រះចៅអធិការវត្ដសង្ឃិការាម។ ព្រះតេជគុណ សិរីបញ្ញោ ទទួលតំណែងនេះបន្ទាប់ពីសម្ដេចព្រះសង្ឃរាជ សម្ដេព្រះមហាឃោសានន្ទ យាងចូលទីវង្គតកាលពីពុទ្ធសករាជ ២៥៥០ គ្រិស្ដសករាជ ២០០៧ និងព្រះសង្ឃាធិបតី ធម្មថេរោ ផ្ទេរតំណែងប្រគេនព្រះអង្គ ប្រមាណឆ្នាំមុនចុងក្រោយនេះ។​ ធម្មវិសេសទេសនាគ្រែពីរសម្ដែងដោយព្រះភិក្ខុ វីរយបណ្ឌិតោ និង ព្រះភិក្ខុ បវរបណ្ឌិតោ ដែល
គង់ស្នាក់នៅវត្ដសង្ឃិការាម ទីក្រុងលីន។

Kathina Dana ceremony held at the International Community of Khmer Buddhist Monks Center (ICKBM) in Pelham, Massachusetts. Dhamma Talk given by Bhikkhu Viriya Pandito and Bhikkhu Pavara Pandito of Wat Sanghikaram, Lynn, Massachusetts. ICKBM was formerly established and led by the late and renowned His Holiness Maha Ghosananda, the Sangharaja of Kampuchea/Cambodia.

[wonderplugin_slider id=”176″]


Comments (0)
Categories : Photos, TN videos

Obituary: Upāsaka Bunheang “Ben” Ly, Age 68, Meditation Practitioner

By admin · Comments (0)
Monday, October 21st, 2024

ដំណឹងមរណភាព៖ ឧបាសក លី ប៊ុនហ៊ាង ជន្មាយុ ៦៨ឆ្នាំ យោគាវចរបដិបត្ដិសមាធិកម្មដ្ឋាន បានធ្វើមរណកាលនៅថ្ងៃព្រហស្បតិ៍ ១៥កើត ពេញបូណ៌មី ថ្ងៃសីល ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា គ្រិស្ដសករាជ ២០២៤។
Upāsaka Bunheang “Ben” Ly,​ age 68, passed away on Thursday the 15th Waxing Moon, Holy Day, of Assayuja, year of the Dragon, Buddhist Era 2568 equivalent to October 17, A.D.2024 in Connecticut, United States of America.

Comments (0)
Categories : Events, Obituaries

Kathin at the Int’l Community of Khmer Buddhist Monks Ctr on Oct 19 – 20, 2568/2024

By admin · Comments (0)
Saturday, October 12th, 2024

ពិធីបុណ្យកឋិន នឹងប្រារព្ធនៅមជ្ឈមណ្ឌលសហគមន៍ព្រះសង្ឃខ្មែរអន្ដរជាតិ នាថ្ងៃសៅរ៍ ២រោច ដល់ អាទិត្យ ៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ដល់ ២០ ខែតុលា គ្រិស្ដសករាជ ២០២៤
Kathin to be held at the International Community of Khmer Buddhist Monks Center on Saturday – Sunday the 2nd to the 3rd Waning Moon of Assayuja, Buddhist Era 2568 equivalent to October 19 – 20, A.D.2024 Year of the Dragon

កន្លែង៖ មជ្ឈមណ្ឌលសហគមន៍ព្រះសង្ឃខ្មែរអន្ដរជាតិ
The International Community of Khmer Buddhist Monks Center
144 Buffam Road, Pelham, MA 01002
លេខទូរស័ព្ទ៖ ៤១៣.២៣០.៣៥៦៩
Telephone: 413.230.3569

Comments (0)
Categories : Events

ពិធីបុណ្យភ្ជុំបិណ្ឌ ប្រារព្ធនៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ថ្ងៃទី៦ ខែតុលា ២៥៦៨/២០២៤

By admin · Comments (0)
Tuesday, October 8th, 2024

ពិធីបុណ្យភ្ជុំបិណ្ឌ ប្រារព្ធនៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព នាថ្ងៃអាទិត្យ ៤កើត ខែអស្សុជ ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែតុលា គ្រិស្ដសករាជ ២០២៤

[wonderplugin_slider id=”175″]

Ancestors Memorial Festivity (Pjom Binda) at Wat Kiryvongsa Bopharam, the Peace Meditation Center​ on Sunday the 4th Waning Moon of Assayuja, Buddhist Era 2568 equivalent to October 6, A.D.2024



Comments (0)
Categories : Photos, TN videos, Vipassana Center

Groundbreaking Ceremony to construct The Buddha Garden at Wat Kiryvongsa Bopharam on October 6, 2568/2024

By admin · Comments (0)
Monday, October 7th, 2024

ពិធីបញ្ចុះបឋមសីលា ដើម្បីសាងសង់សួនព្រះពុទ្ធ៖ ព្រះពុទ្ធប្រទានពរ ព្រះពុទ្ធប្រសូត និងព្រះពុទ្ធទ្រង់យាងបិណ្ឌបាត្រ នៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព នាថ្ងៃអាទិត្យ ៤កើត ខែអស្សុជ ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែតុលា គ្រិស្ដសករាជ ២០២៤

[wonderplugin_slider id=”174″]

Groundbreaking Ceremony to Construct The Buddha Garden: The Blessing Buddha, The Baby Buddha, and The Alms Bowl Buddha
at Wat Kiryvongsa Bopharam, the Peace Meditation Center on Sunday the 4th Waning Moon of Assayuja, Buddhist Era 2568 equivalent to October 6, A.D.2024





Comments (0)
Categories : Photos, TN videos, Vipassana Center

Binda 12 (Day 12): Ancestors Memorial Festivity on September 29, 2568/2024

By admin · Comments (0)
Tuesday, October 1st, 2024

បិណ្ឌ ១២៖ ពិធីបុណ្យកាន់បិណ្ឌ ប្រារព្ធនៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព នាថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា គ្រិស្ដសករាជ ២០២៤

Binda 12 (Day 12): Ancestors Memorial Festivity held at Wat Kiryvongsa Bopharam, the Peace Meditation Center, Leverett, Massachusetts on Sunday the 12th Waning Moon of Poṭṭhapāda, Buddhist Era 2568 equivalent to September 29, A.D.2024 Year of the Dragon

[wonderplugin_slider id=”173″]




Comments (0)
Categories : Photos, TN videos, Vipassana Center

Binda 5: Ancestors Memorial Festivity on September 22, 2568/2024

By admin · Comments (0)
Monday, September 23rd, 2024

[wonderplugin_slider id=”171″]

បិណ្ឌ៥៖ ពិធីបុណ្យកាន់បិណ្ឌ ប្រារព្ធនៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព នាថ្ងៃអាទិត្យ ៥រោច ចូលសរទរដូវ ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា គ្រិស្ដសករាជ ២០២៤Binda 5 (Day 5): Ancestors Memorial Festivity held at Wat Kiryvongsa Bopharam, the Peace Meditation Center, Leverett, Massachusetts on Sunday the 5th Waning Moon, Sarada (Autumn Season) commenced, of Poṭṭhapāda, Buddhist Era 2568 equivalent to September 22, A.D.2024 Year of the Dragon


Comments (0)
Categories : Photos, TN videos, Vipassana Center

Tree branch shredding and temple clean-up on September 15, 2568/2024

By admin · Comments (0)
Monday, September 16th, 2024

[wonderplugin_slider id=”170″]

ការកិនកម្ទេចមែកឈើ និង បោសសម្អាតវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព

Tree branch shredding and temple clean-up at Wat Kiryvongsa Bopharam

ការកិនកម្ទេចមែកឈើ និង បោសសម្អាតវត្ដ នៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព នាថ្ងៃអាទិត្យ ១៣កើត ខែភទ្របទ ឆ្នាំរោង ឆស័ក​ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥​ ខែកញ្ញា គ្រិស្ដសករាជ ២០២៤
Tree Branch Shredding and Temple Clean-up at Wat Kiryvongsa Bopharam, the Peace Meditation Center, Leverett, Massachusetts on Sunday the 13th Waxing Moon of Poṭṭhapāda, Buddhist Era 2568 equivalent to September 15, A.D.2024 Year of the Dragon



Comments (0)
Categories : Photos, TN videos, Vipassana Center

Kathin at Kiryvongsa Bopharam Pagoda on NOV 9 – 10

By admin · Comments (0)
Saturday, September 7th, 2024

ពិធីបុណ្យកឋិន នឹងប្រារព្ធនៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព នាថ្ងៃសៅរ៍ ៩កើត ដល់ អាទិត្យ ១០កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ដល់ ១០ ខែវិច្ឆិកា គ្រិស្ដសករាជ ២០២៤
Kathin to be held at the Kiryvongsa Bopharam Pagoda, the Peace Meditation Center on Saturday – Sunday the 9th to the 10th Waxing Moon of Kattikā, Buddhist Era 2568 equivalent to November 9 – 10, A.D.2024 Year of the Dragon

កន្លែង៖ វត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព
Wat Kiryvongsa Bopharam, the Peace Meditation Center
100A Cave Hill Road, Leverett, MA 01054 – 9728
លេខទូរស័ព្ទ៖ ៤១៣.៣៦៧.០២៨០
Telephone: 413.367.0280
Read More→

Comments (0)
Categories : Events

ពិធីបុណ្យបច្ច័យបួន និងចម្រើនអាយុជូនឧបាសក ចិន ជី

By admin · Comments (0)
Tuesday, September 3rd, 2024

ពិធីបុណ្យបច្ច័យបួន និងចម្រើនអាយុជូនឧបាសក ចិន ជី ក្រោមអធិបតីភាពព្រះភិក្ខុ ពុទ្ធសត្ថា និង ព្រះភិក្ខុ ឥន្ទជោតោ ប្រារព្ធនៅទីក្រុងហូលីយោគ រដ្ឋម៉ាសាឈូសិត្ដស៍ នាថ្ងៃ ១៣រោច ថ្ងៃកោរ ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា គ្រិស្ដសករាជ ២០២៤

Catu Pacchaya: A Dana Ceremony (Four Types of Offering), presided by Bhikkhu Buddhasatthâ and Bhikkhu Indajoto, held in Holyoke, Massachusetts on the 13th Waning Moon, Head Shaving Day, of Sāvaṇa Buddhist Era 2568 equivalent to September 1, A.D.2024

[wonderplugin_slider id=”172″]





Comments (0)
Categories : Photos, TN videos

Planned tree branch shredding and temple clean-up on September 15, 2568/2024

By admin · Comments (0)
Monday, September 2nd, 2024

គម្រោងកិនកម្ទេចមែកឈើ និង បោសសម្អាតវត្ដ នាថ្ងៃទី១៥ ខែកញ្ញា ពុទ្ធសករាជ ២៥៦៨ គ្រិស្ដសករាជ ២០២៤
Planned tree branch shredding and temple clean-up on September 15, 2568/2024

Comments (0)
Categories : news

Wat KB celebrating Ancestors Memorial Festivity on SEP 18 – OCT 6, 2568/2024

By admin · Comments (0)
Saturday, August 17th, 2024

ពិធីបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ថ្ងៃសីល ខែភទ្របទ ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា គ្រិស្ដសករាជ ២០២៤ នៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព

ពិធីបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌ នឹងប្រារព្ធនៅថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា គ្រិស្ដសករាជ ២០២៤ នៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព

The Kiryvongsa Bopharam Buddhist Temple​ celebrating Ancestors Memorial Festivity on Wednesday 1st to the 15th Waning Moon, Holy Day, Day of Abstinence, of Poṭṭhapāda, Buddhist Era 2568 equivalent to October 6, A.D.2024.

វត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព
The Kiryvongsa Bopharam Buddhist Temple
The Peace Meditation Center
100A Cave Hill Road
Leverett, MA 01054 – 9728

លេខទូរស័ព្ទ៖ ៤១៣.៣៦៧.០២៨០, ៩៧៨.៤០៨.៧០៣០, ៩៧៨.៤៣៧.០៦៣២
Telephones: 413.367.0280, 978.408.7030, 978.437.0632

Comments (0)
Categories : Events

រៀបចំសួនព្រះពុទ្ធ នៅក្នុងបរិវេណវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព

By admin · Comments (0)
Tuesday, August 13th, 2024

 

សួនព្រះពុទ្ធ៖ ព្រះពុទ្ធប្រទានពរ ព្រះពុទ្ធប្រសូត និងព្រះពុទ្ធទ្រង់យាងបិណ្ឌបាត្រ

ព្រះធម្មាចារ្យ ពុទ្ធសត្ថា និងព្រះធម្មាចារ្យ ឥន្ទជោតោ ដឹកនាំសមាជិកគណៈកម្មការវត្ដ និងអ្នកស្ម័គ្រចិត្ដមួយចំនួន រៀបចំសួនព្រះពុទ្ធ ដើម្បីតម្កាល់រូបសំណាកព្រះពុទ្ធប្រទានពរ ព្រះពុទ្ធប្រសូត និងព្រះពុទ្ធទ្រង់យាងបិណ្ឌបាត្រ ស្ថិតនៅក្នុងបរិវេណវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ទីក្រុងឡេវវើរ៉េត រដ្ឋម៉ាសាឈូសិត្ដស៍ សហរដ្ឋអាមេរិក នាថ្ងៃអាទិត្យ ៧កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១​ ខែសីហា គ្រិស្ដសករាជ ២០២៤។ នៅថ្ងៃដដែលនេះ មានការបោសសម្អាត និងដាំផ្កា ដើម្បីលម្អអាវាសវត្ដផងដែរ។

[wonderplugin_slider id=”169″]

ប្រសិនបើលោកអ្នកមានបំណងជួយបោសសម្អាតវត្ដអារាមក្នុងរដូវណាមួយ ឬការថែរក្សាវត្ដ សូមទាក់ទងមកព្រះធម្មាចារ្យ តាមការគួរ។

The Buddha Garden: The Blessing Buddha, The Babby Buddha, and The Alms Bowl Buddha
Bhikkhu Buddhasatthâ and Bhikkhu Indajoto led a number of the temple’s Board members and volunteers to prepare the Buddha Garden that will display the statues of the Blessing Buddha, the Babby Buddha, and the Alms Bowl Buddha within the compounds of Wat Kiryvongsa Bopharam, the Peace Meditation Center, Leverett, Massachusetts United States of America on Sunday the 7th Waxing Moon of Sāvaṇa, Buddhist Era 2568 equivalent to August 11, A.D.2024, Year of the Dragon. On the same day, cleaning up and flower planting took place to help beautifying the temple. If you wish to help out with temple clean-up (maintenance) in any seasons, please contact the Buddhist monks.




Comments (0)
Categories : Photos, TN videos, Vipassana Center

ពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសផលប្រគេនព្រះធម្មាចារ្យ តេជប្បញ្ញោ ផន ភាព គ្រូសមាធិកម្មដ្ឋាន នៅថ្ងៃទី៤ ខែសីហា ២៥៦៨/២០២៤

By admin · Comments (0)
Tuesday, August 6th, 2024

ពិធីបុណ្យទក្ខិណានុប្បទានព្រះធម្មាចារ្យ តេជប្បញ្ញោ ផន ភាព គ្រូសមាធិកម្មដ្ឋាន និងជាអតីតព្រះចៅអធិការវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ក្រោមអធិបតីភាពព្រះធម្មាចារ្យ ពុទ្ធសត្ថា គ្រូសមាធិកម្មដ្ឋាន និងជាអតីតព្រះចៅអធិការវត្ដពុទ្ធត្ថេរារាម ខ្នារធ្នង់ ហៅវត្ដខ្នារធ្នង់ ស្រុកជីក្រែង ខេត្ដសៀមរាប ព្រះរាជាណាចក្រកម្ពុជា និងព្រះធម្មាចារ្យ ឥន្ទជោតោ គ្រូសមាធិកម្មដ្ឋាន និងជាព្រះចៅអធិការវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ប្រារព្ធនៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ទីក្រុងឡេវវើរ៉េត រដ្ឋម៉ាសាឈូសិត្ដស៍ សហរដ្ឋអាមេរិក​ នាថ្ងៃអាទិត្យ ១៥រោច ថ្ងៃសីល ដាច់ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែសីហា គ្រិស្ដសករាជ ២០២៤

[wonderplugin_slider id=”168″]

Transferring Merits Ceremony​ to Bhikkhu Dejapanno​ Phorn Pheap, Meditation Instructor, Former Abbot of Wat Kiryvongsa Bopharam, the Peace Meditation Center, presided by Bhikkhu Buddhasatthâ, Meditation Instructor, Former Abbot of Wat Buddhatheraram in Jikreng district, Siem Reap province, Cambodia, Bhikkhu Indajoto, Meditation Instructor, Abbot of Wat Kiryvongsa Bopharam, the Peace Meditation Center, held at Wat Kiryvongsa Bopharam, the Peace Meditation Center, Leverett, Massachusetts United States, on Sunday the 15th Waning Moon, Holy Day, of Āsāḷha, Buddhist Era 2568 equivalent to August 4, A.D.2024




ព្រះភិក្ខុ តេជប្បញ្ញោ (នាមកំណើត ផន​ ភាព) ជាភិក្ខុបដិបត្ដិសមាធិកម្មដ្ឋាន, គ្រូសមាធិកម្មដ្ឋាន និងជាភិក្ខុបដបត្ដិធម្មវិន័យយ៉ាងខ្ជាប់ខ្ជួន ញ៉ាំងយោគារ (សិស្សគណក្នុងការរៀននិងធ្វើសមាធិ) និងពុទ្ធបិរស័ទឱ្យជ្រះថ្លា។ ព្រះករុណា តេជប្បញ្ញោ បានរៀនធ្វើសមាធិកម្មដ្ឋានក្នុងសំណាក់ព្រះធម្មវិបស្សនា កេតុធម្មោ (នាមកំណើត សំ ប៊ុនធឿន) គ្រូវិបស្សនាកម្មដ្ឋានដ៏ល្បីល្បាញនៅព្រះរាជាណាចក្រកម្ពុជា និងក្រៅប្រទេស។ ព្រះករុណា តេជប្បញ្ញោ មានស្រុកកំណើតនៅខេត្ដកំពង់ឆ្នាំង ប្រទេសកម្ពុជា សម័យសង្គ្រាមលោកលើកទី២ ដែលមាតុភូមិកម្ពុជាស្ថិតក្រោមអាណានិគមបារាំងសែសនៅឡើយ។

ព្រះតេជព្រះគុណ តេជប្បញ្ញោ ជន្មាយុ ៧៨ព្រះវស្សា ព្រះចៅអធិការទី៣ របស់វត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព បានធ្វើអនិច្ចធម្មនៅវេលាម៉ោង ៦:៣០នាទីល្ងាច ថ្ងៃចន្ទ ១២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា គ្រិស្ដសករាជ ២០២១ នៅរដ្ឋម៉ាសាឈូសិត្ដស៍ សហរដ្ឋអាមេរិក គ្រាដែលជំងឺរាតត្បាតខូវីត-១៩ កំពុងរាតត្បាតយ៉ាងខ្លាំងនៅក្នុងពិភពលោក ។ ព្រះអង្គមិនមែនទទួលអនិច្ចធម្មដោយ​ជំងឺរាតត្បាតខូវីត-១៩ ទេ។

Bhikkhu Dejapanno, (Birthname Pheap Phorn), age 78, passed away (deceased) in Massachusetts, United States of America on Monday the 12th Waxing Moon of Asalha, Year of the Cow, Buddhist Era 2565 equivalent to June 21, A.D.2021 during the height of COVID-19. Although the venerable did not die from COVID-19. He was a meditation practitioner and strictly adhered to the Dhamma Vinaya and that’s one of the reasons and characteristics that his meditation trainees and followers love and respect him for.

Bhikkhu Dejapanno was born in Kampong Chhnang province, Kampuchea (English Cambodia) on Monday the 12th Waning Moon of Phussa, Year of the Horse, Buddhist Era 2486 equivalent to February 1, A.D.1943 during World War II (Kampuchea was still colonized by France).

Bhikkhu Dejapanno received meditation training under the guidance of the late and renowned Khmer Buddhist Vipassana Master, the Maha Thera Ketodhammo (Birthname Som Bunthoeun) in the Kingdom of Cambodia.

Comments (0)
Categories : Photos, TN videos, Vipassana Center

ពិធីបិទវគ្គសិក្សាសមាធិកម្មដ្ឋាននៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព​ ២៥៦៨/២០២៤

By admin · Comments (0)
Wednesday, July 31st, 2024

ពិធីបិទវគ្គសិក្សាសមាធិកម្មដ្ឋាន ប្រចាំពុទ្ធសករាជ ២៥៦៨ ក្នុងឱកាសបើកវគ្គបង្រៀនសមាធិកម្មដ្ឋានរយៈពេលចំនួន ១០ថ្ងៃ ក្រោមអធិបតីភាពព្រះធម្មាចារ្យ ពុទ្ធសត្ថា គ្រូសមាធិកម្មដ្ឋាន និងជាអតីតព្រះចៅអធិការវត្ដពុទ្ធត្ថេរារាម ខ្នារធ្នង់ ហៅវត្ដខ្នារធ្នង់ ភូមិថ្នល់តាសិត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្ដសៀមរាប ព្រះរាជាណាចក្រកម្ពុជា និងព្រះធម្មាចារ្យ ឥន្ទជោតោ គ្រូសមាធិកម្មដ្ឋាន និងជាព្រះចៅអធិការវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ប្រារព្ធនៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ទីក្រុងឡេវវើរ៉េត រដ្ឋម៉ាសាឈូសិត្ដស៍ សហរដ្ឋអាមេរិក ថ្ងៃសៅរ៍ ១៥កើត ពេញបូណ៌មី ថ្ងៃសីល ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា គ្រិស្ដសករាជ ២០២៤

The 2568 Closing Meditation Retreats Ceremony on occasion of the 10-day Meditation Retreats presided by Bhikkhu Buddhasatthâ, Meditation Instructor, Former Abbot of Wat Buddhatheraram Khnar Thnong known as Wat Khnar Thnong in Thnoltasit village, Koak Thloak Krom commune, Jikreng district, Siem Reap province, Kingdom of Cambodia and Bhikkhu Indajoto, Meditation Instructor, Abbot of Wat Kiryvongsa Bopharam, the Peace Meditation Center, held at Wat Kiryvongsa Bopharam, the Peace Meditation Center, Leverett, Massachusetts United States of America on Saturday the 15th Waxing Moon, Holy Day, of Āsāḷha, Buddhist Era 2568 equivalent to July 20, A.D.2024

Comments (0)
Categories : TN videos, Vipassana Center

Ven. Buddhasatthâ and Ven. Indajoto visiting Plymouth, Massachusetts on July 23, 2568/2024

By admin · Comments (0)
Friday, July 26th, 2024

[wonderplugin_slider id=”167″]

ព្រះភិក្ខុ ពុទ្ធសត្ថា និងព្រះភិក្ខុ ឥន្ទជោតោ និមន្តទៅធ្វើទស្សនកិច្ចកន្លែងដែលប្រទេសសហរដ្ឋអាមេរិកកើត ហៅថាទីក្រុងភ្លីមមើស ស្ថិតនៅរដ្ឋម៉ាសាឈូសិត្ដស៍ ។

ជនភៀសខ្លួនអង់គ្លេសហៅថា Pilgrims បានជិះសំពៅឈ្មោះ Mayflower បានធ្វើដំណើរចំនួន ៦៦ថ្ងៃតាមសមុទ្រអាតឡេនទិច (Atlantic) ទៅដល់ទីក្រុងភ្លីមមើសនៅពុទ្ធសករាជ ២១៦៤ គ្រិស្ដសករាជ ១៦២០។
ជនភៀសខ្លួនអង់គ្លេសបានភៀសខ្លួនចេញពីចក្រភពអង់គ្លេសដោយសារចង់បានសេរីភាពជំនឿសាសនា។

Plymouth, Massachusetts is the site of the first Pilgrim settlement, founded in Buddhist Era 2164 A.D.1620. The birthplace of America.

The Pilgrims were the English settlers who came to North America on the Mayflower ship and established the Plymouth Colony in what is today Plymouth, Massachusetts, named after the final departure port of Plymouth, Devon, England.

The Pilgrims left England for America for religious freedom.





Comments (0)
Categories : Photos, Vipassana Center

ពិធីបុណ្យផ្កាប្រាក់ នៅវត្ដគិរីវង្សាបុប្ផារាមអាស្រមសមាធិសន្ដិភាព​ ថ្ងៃទី២១ ខែកក្កដា គ្រិស្ដសករាជ ២០២៤

By admin · Comments (0)
Tuesday, July 23rd, 2024


[wonderplugin_slider id=”166″]

ពិធីបុណ្យផ្កាប្រាក់ ដើម្បីទ្រទ្រង់វត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ក្រោមអធិបតីភាពព្រះធម្មាចារ្យ ពុទ្ធសត្ថា គ្រូសមាធិកម្មដ្ឋាន និងជាអតីតព្រះចៅអធិការវត្ដពុទ្ធត្ថេរារាម ហៅវត្ដខ្នារធ្នង់ ស្រុកជីក្រែង ខេត្ដសៀមរាប ព្រះរាជាណាចក្រកម្ពុជា, និងព្រះធម្មាចារ្យ ឥន្ទជោតោ គ្រូសមាធិកម្មដ្ឋាន និងជាព្រះចៅអធិការ វត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ប្រារព្ធនៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព នៅទីក្រុងឡេវវើរ៉េត រដ្ឋម៉ាសាឈូសិត្ដស៍ នាថ្ងៃអាទិត្យ ១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា គ្រិស្ដសករាជ ២០២៤

Fundraising Ceremony to help support Wat Kiryvongsa Bopharam, the Peace Meditation Center, presided by Bhikkhu Buddhasatthâ, Meditation Instructor and Former Abbot of Wat Buddhatheraran in Jikreng district, Siem Reap province, Kingdom of Cambodia, Bhikkhu Indajoto, Meditation Instructor and Abbot of Wat Kiryvongsa Bopharam, the Peace Meditation Center, held at the Kiryvongsa Bopharam Pagoda, the Peace Meditation Center in Leverett, Massachusetts on Sunday the 1st Waning Moon of Āsālha Buddhist Era 2568 equivalent to July 21, A.D.2024




Comments (0)
Categories : Photos, TN videos, Vipassana Center

ព្រះធម្មាចារ្យ ឥន្ទជោតោ សម្តែងអំពី​​ បដិច្ចសមុប្បាទធម៌

By admin · Comments (0)
Saturday, July 20th, 2024

ព្រះធម្មវិសេសទេសនា ស្ដីពី បដិច្ចសមុប្បាទ ក្នុងឱកាសបើកវគ្គបង្រៀនសមាធិកម្មដ្ឋានរយៈពេលចំនួន ១០ថ្ងៃ សម្ដែងដោយព្រះធម្មាចារ្យ ឥន្ទជោតោ គ្រូសមាធិកម្មដ្ឋាន និងជាព្រះចៅអធិការវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ប្រារព្ធនៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព នាថ្ងៃសុក្រ ១៤កើត ថ្ងៃកោរ ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា គ្រិស្ដសករាជ ២០២៤

Dhamma Talk on Paticca Samuppada in a 10-day Meditation Retreats given by Bhikkhu Indajoto, Meditation Instructor, Abbot of Wat Kiryvongsa Bopharam, the Peace Meditation Center, held at the Kiryvongsa Bopharam Pagoda, the Peace Meditation Center in Leverett, Massachusetts on Friday the 19th Waxing Moon, Head Shaving Day, of Āsālha Buddhist Era 2568 equivalent to July 19, A.D.2024

[wonderplugin_slider id=”165″]

វគ្គបង្រៀនសមាធិកម្មដ្ឋានក្នុងរយៈពេលចំនួន ១០ថ្ងៃ ក្រោមអធិបតីភាពព្រះធម្មាចារ្យ ពុទ្ធសត្ថា គ្រូសមាធិកម្មដ្ឋាន និងជាអតីតព្រះចៅអធិការវត្ដពុទ្ធត្ថេរារាម ហៅវត្ដខ្នារធ្នង់ ស្រុកជីក្រែង ខេត្ដសៀមរាប ព្រះរាជាណាចក្រកម្ពុជា, និងព្រះធម្មាចារ្យ ឥន្ទជោតោ គ្រូសមាធិកម្មដ្ឋាន និងជាព្រះចៅអធិការ វត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ប្រារព្ធនៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព នៅទីក្រុងឡេវវើរ៉េត រដ្ឋម៉ាសាឈូសិត្ដស៍ នាថ្ងៃអង្គារ ១៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា គ្រិស្ដសករាជ ២០២៤

A 10-day Meditation Retreats, presided by Bhikkhu Buddhasatthâ, Meditation Instructor and former Abbot of Wat Buddhatheraran in Jikreng district, Siem Reap province, Kingdom of Cambodia, held at the Kiryvongsa Bopharam Pagoda, the Peace Meditation Center in Leverett, Massachusetts on Tuesday the 14th Waxing Moon of Āsālha Buddhist Era 2568 equivalent to July 19, A.D.2024


Comments (0)
Categories : Photos, TN videos, Vipassana Center

អានិសង្សនៃការជួយបោសសម្អាតវត្តអារាម

By admin · Comments (0)
Saturday, July 20th, 2024

Comments (0)
Categories : TN videos, Vipassana Center

Similarities between Meditation Practitioners and Bats July172568/2024

By admin · Comments (0)
Thursday, July 18th, 2024

ការប្រៀបធៀបយោគាវចរទៅនឹងសត្វប្រជៀវ ១៧កក្កដា២៥៦៨/២០២៤

ព្រះធម្មវិសេសទេសនា ស្ដីពី ការប្រៀបធៀបយោគាវចរទៅនឹងសត្វប្រជៀវក្នុងឱកាសបើកវគ្គបង្រៀនសមាធិកម្មដ្ឋានរយៈពេលចំនួន ១០ថ្ងៃ សម្ដែងដោយព្រះធម្មាចារ្យ ឥន្ទជោតោ គ្រូសមាធិកម្មដ្ឋាន និងជាព្រះចៅអធិការវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ប្រារព្ធនៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព នាថ្ងៃពុធ ១២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា គ្រិស្ដសករាជ ២០២៤

Dhamma Talk on Similarities between Meditation Practitioners and Bats in a 10-day Meditation Retreats given by Bhikkhu Indajoto, Meditation Instructor and Abbot of Wat Kiryvongsa Bopharam, the Peace Meditation Center, held at the Kiryvongsa Bopharam Pagoda, the Peace Meditation Center in Leverett, Massachusetts on Wednesday the 12th Waxing Moon of Āsālha Buddhist Era 2568 equivalent to July 17, A.D.2024

[wonderplugin_slider id=”164″]

វគ្គបង្រៀនសមាធិកម្មដ្ឋានក្នុងរយៈពេលចំនួន ១០ថ្ងៃ ក្រោមអធិបតីភាពព្រះធម្មាចារ្យ ពុទ្ធសត្ថា គ្រូសមាធិកម្មដ្ឋាន និងជាអតីតព្រះចៅអធិការវត្ដពុទ្ធត្ថេរារាម ហៅវត្ដខ្នារធ្នង់ ស្រុកជីក្រែង ខេត្ដសៀមរាប ព្រះរាជាណាចក្រកម្ពុជា, និងព្រះធម្មាចារ្យ ឥន្ទជោតោ គ្រូសមាធិកម្មដ្ឋាន និងជាព្រះចៅអធិការ វត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ប្រារព្ធនៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព នៅទីក្រុងឡេវវើរ៉េត រដ្ឋម៉ាសាឈូសិត្ដស៍ នាថ្ងៃព្រហស្បតិ៍ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា គ្រិស្ដសករាជ ២០២៤

A 10-day Meditation Retreats, presided by Bhikkhu Buddhasatthâ, Meditation Instructor and former Abbot of Wat Buddhatheraran in Jikreng district, Siem Reap province, Kingdom of Cambodia, held at the Kiryvongsa Bopharam Pagoda, the Peace Meditation Center in Leverett, Massachusetts on Thursday the 13th Waxing Moon of Āsālha Buddhist Era 2568 equivalent to July 18, A.D.2024




Comments (0)
Categories : Photos, TN videos, Vipassana Center
« Previous Page
Next Page »

MEDITATION DOCUMENTARIES

DHAMMA TALK BY VEN. KETODHAMMO

ព្រះធម្មទេសនាសំដែងដោយ ព្រះធម្មវិបស្សនា កេតុធម្មោ សំ ប៊ុនធឿន

Dhamma talk by the late and renowned Cambodian Vipassana Buddhist Master Ven. Ketodhammo Som Bunthoeun.

TEMPLENEWS TV SHOWS

Watch our shows on LTC – Channel 95
Broadcast hours | Fridays: 4 – 5 pm, 8 – 9 pm
Tuesdays 11 am - 12 pm

Email: templenewscast@yahoo.com
Phone: 978.853.9623
Website: templenews.org
Youtube: www.youtube.com/templenewstv