ឧបាសិកា ចន្ទ បុប្ផា ថ្វាយខ្លួនជាឧបាសិកា នៅក្នុងពិធីបុណ្យចូលព្រះវស្សា នៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព នាថ្ងៃទី១១ កក្កដា ២៥៦៩/២០២៥
ប្រវត្ដិសង្ខេប ស្ដីពី ការចូលព្រះវស្សា សម្រាប់ភិក្ខុ និង សាមណេរ មានតាំងពីពុទ្ធកាលមកម្ល៉េះ ត្រូវប្រព្រឹត្ដនៅថ្ងៃ ១រោច ខែអាសាឍ ដល់ថ្ងៃ ១៥កើត ខែអស្សុជ
១. ការចាំព្រះវស្សាមានពីរយ៉ាង៖ ចូលវស្សាទី១ ហៅថា បុរិមិកាវស្សា ថ្ងៃ ១រោច ខែអាសាឍ ដល់ថ្ងៃ ១៥កើត ពេញបូណ៌មី ខែអស្សុជ; ចូលវស្សាទី២ ហៅថា បច្ឆិមិកាវស្សា ថ្ងៃ ១រោច ខែស្រាពណ៍ ដល់ថ្ងៃ ១៥កើត ពេញបូណ៌មី ខែកត្ដិក។ ចូលវស្សាទី១ បានអានិសង្ស៥ (គុណប្រយោជន៍ ឬ សេចក្ដីសុខចម្រើន), ចូលវស្សាទី២ ឥតបានអានិសង្សអ្វីទាំងអស់។
២. ភិក្ខុត្រូវអាបត្ដិទុក្កដ (អំពើអាក្រក់, បាប) ប្រសិនបើឥតចូលវស្សាទេ។
៣. ធុរៈពីរយ៉ាងក្នុងព្រះពុទ្ធសាសនា ដែលព្រះសង្ឃត្រូវសិក្សាមាន៖ គន្ធធុរៈ (ព្រះបរិយត្ដិធម៌) និង វិបស្សនាធុរៈ (សមាធិ និង វិបស្សនាកម្មដ្ឋាន)។
៤. ប្រសិនបើឥតបានរៀននិងបដិបត្ដិសមាធិ និង វិបស្សនាកម្មដ្ឋានទេ ព្រះសម្មាសម្ពុទ្ធបន្ទោសថា ព្រះសង្ឃទាំងឡាយស៊ីឈ្នួលតថាគត គ្រាន់តែបានចងចាំពាក្យតថាគត រស់បានបច្ច័យបួន លុយស៊ីឈ្នួល។ ដើម្បីកុំឱ្យព្រះសម្មាសម្ពុទ្ធបន្ទោស ត្រូវរៀនសីល៥ សីល៨ សីល១០ រៀននិងបដិបត្ដិសមាធិ និង វិបស្សនាកម្មដ្ឋាន រៀនធម្មវិន័យ ភាសាបាលី ។ល។
៥. សេចក្ដីពិតមែនចាំទៀនវស្សាទេដើម្បីកុំឱ្យដាច់វស្សា ការពិតគឹការទំនុកបម្រុងនូវបច្ច័យបួនដល់ព្រះភិក្ខុសង្ឃ ព្រះភិក្ខុសង្ឃត្រូវធ្វើនូវសីល សមាធិ បញ្ញា។
















































































































































































































































































































































































































































































































































































































































































































































































































