រៀនធ្វើសមាធិកម្មដ្ឋាន និងអប់រំចិត្ត
Interested in learning meditation
A 10-Day Meditation Retreats
When: June 20 – July 1, Buddhist Era 2570 A.D.2026
Location: Wat Kiryvongsa Bopharam, the Peace Meditation Center, Leverett, Massachusetts, United States of America
ការរៀនធ្វើ និង បដិបត្ដិសមាធិកម្មដ្ឋាន មិនត្រឹមតែជួយអភិវឌ្ឍខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ប្រយោជន៍ដល់មនុស្សជាតិទាំងមូលផងដែរ មិនមែនត្រឹមតែជួយបងប្អូនជនរួមជាតិខ្មែរប៉ុណ្ណោះទេ។ សកម្មភាពនេះជាកុសលកម្មដ៏ប្រសើរ ដែលនាំមកនូវផលល្អដល់អ្នកប្រតិបត្តិ ហើយឥតអស់លុយទេ។
មនុស្សគ្រប់វ័យ និងគ្រប់ភេទ មិនថាជាភិក្ខុ សាមណេរ ឬគ្រហស្ថ (អ្នកគ្រប់គ្រងផ្ទះ)ក៏ដោយ សុទ្ធតែអាចសិក្សា និងបដិបត្ដិសមាធិកម្មដ្ឋានបាន ដើម្បីអប់រំ និងបណ្តុះបណ្តាលចិត្តឱ្យមានភាពស្ងប់ សុចរិត និងប្រកបដោយបញ្ញា។
ប្រសិនបើនរណាចេះធ្វើទាន (ឱ្យទាន) រួចហើយ លោកអ្នកសប្បុរសនោះគួរចាប់ផ្ដើមរក្សាសីល។ សីលមានច្រើនប្រភេទ ដូចជា សីលប្រាំ សីលប្រាំបី និងសីលដប់។ បន្ទាប់ពីស្ថិតក្នុងសីលបានល្អហើយ គួរសិក្សា និងអនុវត្តសមាធិ ហើយបន្តធ្វើបញ្ញាក្នុងវិស័យវិបស្សនា។
សីល សមាធិ បញ្ញា
ចំណែកនរណាដែលមិនទាន់ចេះធ្វើទាន គប្បីចាប់ផ្តើមឱ្យទានជាមុន ដោយរៀនលះបង់ចិត្តកំណាញ់ ពីព្រោះនៅពេលស្លាប់ទៅ បុគ្គលណាក៏មិនអាចនាំយកទ្រព្យសម្បត្តិ ឬវត្ថុអ្វីមួយទៅជាមួយបានឡើយ។
មេរបស់សមាធិ និង វិបស្សនាកម្មដ្ឋាន គឺព្រះពុទ្ធ ។
វិបស្សនាជាគូបដិបក្ខនឹងមោហៈ (សេចក្ដីល្ងង់, សេចក្ដីវង្វេង) ។
Samādhi (commonly translated as meditation)
The study and practice of Samādhi not only help develop oneself, but also benefit humanity as a whole, not merely fellow Khmer people. This practice is a noble and wholesome deed (kusala kamma) that brings beneficial results to those who undertake it, and it requires no financial expense.
People of all ages and genders — whether they are bhikkhus (monks), sāmaṇeras (novice monks), or laypeople (householders) — can study and practice Samādhi in order to educate, train, and cultivate the mind so that it becomes calm, virtuous, and endowed with wisdom.
If a person already understands and practices dāna (giving or generosity), that virtuous individual should begin observing Sīla (moral precepts). There are various levels of Sīla, such as the Five Precepts, Eight Precepts, and Ten Precepts. After becoming well established in Sīla, one should study and practice Samādhi, and then continue developing Paññā (wisdom) through the practice of Vipassanā (insight meditation).
Sīla – Samādhi – Paññā
(Virtue – Meditation – Wisdom)
As for those who have not yet learned to practice dāna, they should begin by cultivating generosity and learning to let go of stinginess, for when death comes, no one can take wealth or material possessions along with them.
The Buddha is the supreme teacher of Samādhi and Vipassanā.
Vipassanā is a practice that directly opposes moha — delusion, ignorance, confusion, and the failure to perceive reality as it truly is. Through the practice of Vipassanā, a person can gradually develop wisdom and progressively eradicate ignorance (avijjā).























































































































































































































































































































































































































































































































































































































































































































































