ទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរមានទំហំធំធេងណាស់ ដោយសម្ដេចព្រះសង្ឃរាជ សម្ដេចព្រះមហាសឃោសានន្ទ
ប្រភព៖ Life Edu

ទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរមានទំហំធំធេងណាស់ ដោយសម្ដេចព្រះសង្ឃរាជ សម្ដេចព្រះមហាសឃោសានន្ទ
ប្រភព៖ Life Edu

ជនប្រព្រឹត្ដអំពើពុករលួយក៏ចេះធ្វើបុណ្យ ហែកឋិនដែរ ដើម្បី… ដោយសម្ដេចព្រះសង្ឃរាជ ជោតញ្ញាណោ
ប្រភព៖ អ្នកសារាប ណានី

ជនខ្លះយកសាសនាធ្វើជារនាំង ដោយសម្ដេចព្រះសង្ឃរាជ ជោតញ្ញាណោ
ប្រភព៖ អ្នកសារាប ណានី

សម្ដេចព្រះមហាឃោសានន្ទ សម្ដែងព្រះធម៌នៅក្នុងសមរភូមិ តំបន់គីឡូ ៣៨ នៅខេត្ដបាត់ដំបង ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៦ ខែមេសា ពុទ្ធសករាជ ២៥៣៧ គ្រិស្ដសករាជ ១៩៩៤។
The late His Holiness Maha Ghosananda giving a dhamma talk during the conflict in region Kilo 38, Battambang province, on April 26, Buddhist Era 2537 A.D.1994.

ពិធីក្រាលគ្រងកឋិន នៅមជ្ឈមណ្ឌលសហគមន៍ព្រះសង្ឃខ្មែរអន្ដរជាតិ ស្ថិតនៅទីក្រុងផេលឡឹម រដ្ឋម៉ាសាឈូសិត្ដស៍ សហរដ្ឋអាមេរិក នាថ្ងៃអាទិត្យ ១២រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែតុលា គ្រិស្ដសករាជ ២០២៥ ។
The Presentation and Acceptance of Kathina Robe Ceremony on October 19, 2569/2025 at the International Community of Khmer Buddhist Monks Center (Formerly led by the late His Holiness Sangharaja Maha Ghosananda) in Pelham, Massachusetts, United States of America, on Sunday the 12th Waning Moon of Assayuja, Buddhist Era 2569 Equivalent to October 19, A.D.2025, Year of the Snake.
ប្រតិទិនខ្មែរចន្ទគតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ្រិស្ដសករាជ ២០២៦ មានប្រគេន និងជូននៅទីនេះដោយឥតគិតថ្លៃ
The Khmer Lunar Calendar for Buddhist Era 25៧០ A.D.202៦ Year of the Horse is free of charge
ថ្ងៃអាទិត្យ ១៥កើតពេញបូណ៌មី ថ្ងៃសីល ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ គ្រិស្ដសករាជ ២០២៤
Saturday the 10th Waning Moon of Kattikā Buddhist Era 2569 equivalent to November 15, A.D.2025 Year of the Snake
Download Free PDF: Khmer Lunar Calendar 2570 2026 || ប្រភព៖ ព្រះភិក្ខុ ឥន្ទជោតោ (យើងខ្ញុំព្រះករុណា យើងខ្ញុំបានកែលម្អ និង បន្ថែមនូវព័ត៌មានបន្ដិចបន្ដួច)

Read More→
ព្រះតេជព្រះគុណ តិក្ខមុនី (ព្រះនាមកំណើត សើង ចុង) និមន្ដធ្វើទស្សនកិច្ចវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព នៅថ្ងៃអាទិត្យ ៤រោច ខែកត្ដិក ឆ្នាំម្សាញើ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា គ្រិស្ដសករាជ ២០២៥។ ព្រះករុណា តិក្ខមុនី បច្ចុប្បន្នគង់នៅវត្តអង្គររាជបុរី ហៅវត្ដអង្គ បានកសាងឡើងនៅពុទ្ធសករាជ ១០៣៥ គ្រិស្ដសករាជ ៩៩០ ស្ថិតនៅក្នុងភូមិសំរោង ទីរួមខេត្ដព្រះពាំង កម្ពុជាក្រោម។ ព្រះករុណាបានកសាងព្រះផ្នួសចំនួន ៣០ព្រះវស្សាហើយមកដល់សព្វថ្ងៃនេះ។
Venerable Bhikkhu Tikkhamuni (Birthname: Son Chong) visits Wat Kiryvongsa Bopharam, the Peace Meditation Center on Sunday the 4th Waning Moon of Kattikā Buddhist Era 2569 equivalent to November 9, A.D.2025. Currently Venerable Bhikkhu Tikkhamuni resides at Wat Angkor Raja Borei also known as Wat Ang, which established in Buddhist Era 1035 A.D.990 in Samroang village, Preah Trapaing provincial city, Kampuchea Krom. He has been ordained as a monk for 30 years up to now.
[wonderplugin_slider id=”202″]
ព្រះភិក្ខុ ខន្ដិរក្ខិតោ សម្ដែងធម្មកថាអំពីវិន័យកឋិន នៅក្នុងឱកាសពិធីបុណ្យកឋិនទាន ដែលបានប្រារព្ធនៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ស្ថិតនៅទីក្រុងឡេវវើរ៉េត រដ្ឋម៉ាសាឈូសិត្ដស៍ សហរដ្ឋអាមេរិក នាថ្ងៃអាទិត្យ ១២កើត ខែកត្ដិក ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា គ្រិស្ដសករាជ ២០២៥ ។
Bhikkhu Khanti Rakkhito gives a talk on Kathin Vinaya Rules on occasion of the Kathina Robe Offering Ceremony that held at Wat Kiryvongsa Bopharam, the Peace Meditation Center in Leverett, Massachusetts, United States of America, on Sunday the 12th Waxing Moon of Kattikā, Buddhist Era 2569 Equivalent to November 2, A.D.2025, Year of the Snake.
ការប្រគេនបច្ច័យចំពោះព្រះសង្ឃ ដែលបានមកពីពិធីបុណ្យកឋិន ដោយអាចារ្យក្មេង គិម វរានន្ទ នៅក្នុងឱកាសពិធីបុណ្យកឋិនទាន បានប្រារព្ធនៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ស្ថិតនៅទីក្រុងឡេវវើរ៉េត រដ្ឋម៉ាសាឈូសិត្ដស៍ សហរដ្ឋអាមេរិក នាថ្ងៃអាទិត្យ ១២កើត ខែកត្ដិក ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា គ្រិស្ដសករាជ ២០២៥ ។
The Pacchaya Offering to the Buddhists monks by ācariya Varananda Kim that the devotees and people contributed during the Kathina Robe Offering Ceremony that held at Wat Kiryvongsa Bopharam, the Peace Meditation Center in Leverett, Massachusetts, United States of America, on Sunday the 12th Waxing Moon of Kattikā, Buddhist Era 2569 Equivalent to November 2, A.D.2025, Year of the Snake.
ពិធីបុណ្យកឋិនទាន ក្រោមអធិបតីភាពព្រះភិក្ខុ ខន្ដិរក្ខិតោ គង់អាស្រ័យនៅវត្ដសង្ឃិការាម បានប្រារព្ធនៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ស្ថិតនៅទីក្រុងឡេវវើរ៉េត រដ្ឋម៉ាសាឈូសិត្ដស៍ សហរដ្ឋអាមេរិក នាថ្ងៃអាទិត្យ ១២កើត ខែកត្ដិក ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា គ្រិស្ដសករាជ ២០២៥ ។
The Kathina Robe Offering Ceremony, presided by Bhikkhu Khanti Rakkhito, Resident monk of Wat Sanghikaram, held at Wat Kiryvongsa Bopharam, the Peace Meditation Center in Leverett, Massachusetts, United States of America, on Sunday the 12th Waxing Moon of Kattikā, Buddhist Era 2569 Equivalent to November 2, A.D.2025, Year of the Snake.
[wonderplugin_slider id=”201″]
ពិធីក្រាលគ្រងកឋិន នៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ស្ថិតនៅទីក្រុងឡេវវើរ៉េត រដ្ឋម៉ាសាឈូសិត្ដស៍ សហរដ្ឋអាមេរិក នាថ្ងៃអាទិត្យ ១២កើត ខែកត្ដិក ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា គ្រិស្ដសករាជ ២០២៥ ។
The Presentation and Acceptance of Kathina Robe Ceremony held at Wat Kiryvongsa Bopharam, the Peace Meditation Center in Leverett, Massachusetts, United States of America, on Sunday the 12th Waxing Moon of Kattikā, Buddhist Era 2569 Equivalent to November 2, A.D.2025, Year of the Snake.
ពិធីសម្ដែងព្រះធម៌ទេសនា ស្ដីពី កឋិន នៅក្នុងឱកាសពិធីបុណ្យកឋិនទាន សំដែងដោយព្រះធម្មាចារ្យ ពុទ្ធសត្ថា គ្រូសមាធិកម្មដ្ឋាន និងជាអតីតព្រះចៅអធិការវត្ដពុទ្ធត្ថេរារាម ខ្នារធ្នង់ ហៅវត្ដខ្នារធ្នង់ ស្រុកជីក្រែង ខេត្ដសៀមរាប ព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធនៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ស្ថិតនៅទីក្រុងឡេវវើរ៉េត រដ្ឋម៉ាសាឈូសិត្ដស៍ សហរដ្ឋអាមេរិក នាថ្ងៃអាទិត្យ ១២កើត ខែកត្ដិក ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា គ្រិស្ដសករាជ ២០២៥ ។
Dhamma Talk on Kathin on occasion of the Kathina Robe Offering Ceremony given by Bhikkhu Buddhasatthâ, Meditation Instructor and former Abbot of Wat Buddhatheram Khnar Thnong, also known as Wat Khnar Thnong, Jikreng district, Siem Reap province, Kingdom of Cambodia, held at Wat Kiryvongsa Bopharam, the Peace Meditation Center in Leverett, Massachusetts, United States of America, on Sunday the 12th Waxing Moon of Kattikā, Buddhist Era 2569 Equivalent to November 2, A.D.2025, Year of the Snake.
ពិធីបុណ្យកឋិនទាន ក្រោមអធិបតីភាពព្រះមហាថេរៈ កិត្ដិបណ្ឌិត សិរីបញ្ញោ ព្រះសង្ឃាធិបតីមជ្ឈមណ្ឌលសហគមន៍ព្រះសង្ឃខ្មែរអន្ដរជាតិ និងជាព្រះចៅអធិការវត្ដសង្ឃិការាម បានប្រារព្ធនៅមជ្ឈមណ្ឌលសហគមន៍ព្រះសង្ឃខ្មែរអន្ដរជាតិ ស្ថិតនៅទីក្រុងផេលឡឹម រដ្ឋម៉ាសាឈូសិត្ដស៍ សហរដ្ឋអាមេរិក នាថ្ងៃអាទិត្យ ១២រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែតុលា គ្រិស្ដសករាជ ២០២៥ ។
Kathina Robe Offering Ceremony, presided by Maha Thera Siripanno, Honorary Doctor, President of the International Community of Khmer Buddhist Monks Center and Abbot of Wat Sanghikaram, Lynn, Massachusetts, held at the International Community of Khmer Buddhist Monks Center (Formerly led by the late His Holiness Sangharaja Maha Ghosananda) in Pelham, Massachusetts, United States of America, on Sunday the 12th Waning Moon of Assayuja, Buddhist Era 2569 Equivalent to October 19, A.D.2025, Year of the Snake.
[wonderplugin_slider id=”199″]
ព្រះធម្មវិសេសទេសនាគ្រែពីរ ស្ដីពី កឋិន សម្តែងដោយព្រះភិក្ខុ វីរិយបណ្ឌិតោ និង ព្រះភិក្ខុ បវរបណ្ឌិតោ ក្នុងឱកាសពិធីបុណ្យកឋិនទាន ក្រោមអធិបតីភាពព្រះមហាថេរៈ កិត្ដិបណ្ឌិត សិរីបញ្ញោ ព្រះសង្ឃាធិបតីមជ្ឈមណ្ឌលសហគមន៍ព្រះសង្ឃខ្មែរអន្ដរជាតិ និងជាព្រះចៅអធិការវត្ដសង្ឃិការាម ដែលបានប្រារព្ធនៅមជ្ឈមណ្ឌលសហគមន៍ព្រះសង្ឃខ្មែរអន្ដរជាតិ នាថ្ងៃអាទិត្យ ១២រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែតុលា គ្រិស្ដសករាជ ២០២៥ ស្ថិតនៅទីក្រុងផេលឡឹម រដ្ឋម៉ាសាឈូសិត្ដស៍ សហរដ្ឋអាមេរិក។
Dhamma Talk on Kathin on occasion of the Kathina Robe Offering Ceremony, presided by Maha Thera Siripanno, Honorary Doctor, President of the International Community of Khmer Buddhist Monks Center and Abbot of Wat Sanghikaram, Lynn, Massachusetts, at the International Community of Khmer Buddhist Monks Center (Formerly led by the late His Holiness Sangharaja Maha Ghosananda) in Pelham, Massachusetts, United States of America, on Sunday the 12th Waning Moon of Assayuja, Buddhist Era 2569 Equivalent to October 19, A.D.2025, Year of the Snake.
ពិធីបុណ្យទក្ខិណានុប្បទានឧបាសក លី ប៊ុនហ៊ាង យោគាវចរបដិបត្ដិសមាធិកម្មដ្ឋាន ក្រោមអធិបតីភាពព្រះករុណា ពុទ្ធសត្ថា គ្រូសមាធិកម្មដ្ឋាន និង ព្រះករុណា ឥន្ទជោតោ គ្រូសមាធិកម្មដ្ឋាន ប្រារឰនៅវត្តគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព នាថ្ងៃសៅរ៍ ១១រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែតុលា គ្រិស្ដសករាជ ២០២៥
The Transferring Merits Ceremony for Upāsaka Bunheang Ly, Meditation Practitioner, presided by Bhikkhu Buddhasatthâ, Meditation Instructor and Bhikkhu Indajoto, Meditation Instructor, held at Wat Kiryvongsa Bopharam, the Peace Meditation Center, on Sunday the 11th Waning Moon of Assayuja, Buddhist Era 2569 equivalent to October 18, A.D.2025
[wonderplugin_slider id=”200″]
ព្រះធម្មវិសេសទេសនា សម្ដែងដោយព្រះធម្មាចារ្យ ពុទ្ធសត្ថា គ្រូសមាធិកម្មដ្ឋាន និងជាអតីតព្រះចៅអធិការវត្ដពុទ្ធត្ថេរារាម ខ្នារធ្នង់ ហៅវត្ដខ្នារធ្នង់ ក្នុងឱកាសបើកវគ្គសិក្សាសមាធិកម្មដ្ឋាន ក្នុងរយៈពេលចំនួន ១០ថ្ងៃប្រារព្ធនៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាប ទីក្រុងឡេវវើរ៉េត រដ្ឋម៉ាសាឈូសិត្ដស៍ សហរដ្ឋអាមេរិក នាថ្ងៃសុក្រ ៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា គ្រិស្ដសករាជ ២០២៥
Dhamma Talk given by Bhikkhu Buddhasatthâ, Meditation Instructorand former Abbot of Wat Buddhatheraram Khnar Thnung on occasion of the 10-day Meditation Retreats held at the Kiryvongsa Bopharam Buddhist Temple, the Peace Meditation Center, Leverett, Massachusetts, United States of America on Friday the 4th Waxing Moon of Āsāḷha Buddhist Era 2569 equivalent to June 29, A.D.2025
ទិវាខួបគម្រប់ ៤០ឆ្នាំនៃថ្ងៃបង្កើតពុទ្ធិកសមាគម វត្ដសន្ដិភាព ប្រារព្ធនៅវត្ដសន្ដិភាព ទីក្រុងឡេវវើរ៉េត រដ្ឋមាសាឈូសិត្ដស៍ សហរដ្ឋអាមេរិក នាថ្ងៃអាទិត្យ ១៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៥ ខែតុលា គ្រិស្ដសករាជ ២០២៥។ មានការនិមន្ដចូលរួមពីសំណាក់ព្រះធម្មាចារ្យ ពុទ្ធសត្ថា គ្រូសមាធិកម្មដ្ឋាន និង ព្រះធម្មាចារ្យ ឥន្ទជោតោ គ្រូសមាធិកម្មដ្ឋាន នៃវត្ដគិរីវង្សបុប្ផារាម អាស្រមសមាធិសន្ដិភាព ព្រមទាំងមានការនិមន្ដនិងអញ្ជើញចូលរួមពីសំណាក់បណ្ដាព្រះតេជព្រះគុណព្រះ ដូនជី និងភ្ញៀវជិតឆ្ងាយយ៉ាងច្រើនរូប។
The 40th Anniversary of the New England Peace Pagoda held at the Peace Pagoda, Leverett, Massachusetts, United States of America on Saturday the 13th Waxing Moon of Assayuja, Buddhist Era 2569 equivalent to October 5, A.D.2025 Year of the Snake. Bhikkhu Buddhasatthâ, Meditation Instructor and Bhikkhu Indajoto, Meditation Instructor of Wat Kiryvongsa Bopharam, the Peace Meditation Center, along many venerables and nuns, and guests from near and far take part.
[wonderplugin_slider id=”198″]
ព្រះធម្មវិសេសទេសនា សម្ដែងដោយព្រះធម្មាចារ្យ ពុទ្ធសត្ថា គ្រូសមាធិកម្មដ្ឋាន និងជាអតីតព្រះចៅអធិការវត្ដពុទ្ធត្ថេរារាម ខ្នារធ្នង់ ហៅវត្ដខ្នារធ្នង់ ក្នុងឱកាសបើកវគ្គសិក្សាសមាធិកម្មដ្ឋាន ក្នុងរយៈពេលចំនួន ១០ថ្ងៃប្រារព្ធនៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាប ទីក្រុងឡេវវើរ៉េត រដ្ឋម៉ាសាឈូសិត្ដស៍ សហរដ្ឋអាមេរិក នាថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា គ្រិស្ដសករាជ ២០២៥
Dhamma Talk given by Bhikkhu Buddhasatthâ, Meditation Instructorand former Abbot of Wat Buddhatheraram Khnar Thnung on occasion of the 10-day Meditation Retreats held at the Kiryvongsa Bopharam Buddhist Temple, the Peace Meditation Center, Leverett, Massachusetts, United States of America on Friday the 2nd Waxing Moon of Āsāḷha Buddhist Era 2569 equivalent to June 27, A.D.2025
រូបសំណាកសម្ដេចព្រះសង្ឃរាជ ជោតញ្ញាណោ ក្នុងឥរិយាបថគង់ធ្វើសមាធិ និង វិបស្សនាកម្មដ្ឋាន ផលិតអំពីពាន់ ដោយវិចិត្រករ ប៊ិន ឆារ៉ាន់
Copper statue of Cambodia’s Supreme Buddhist Patriarch, Samdech Jotañāṇo in a meditation posture.
by artist Bin Chharann

លោកអាចារ្យក្មេង គិម វរានន្ទ ជន្មាយុ ១៦ឆ្នាំ សម្ដែងអំពីអនិច្ចលក្ខណធម៌ នៅក្នុងពិធីបុណ្យឈាបនកិច្ចលោក សេង រតនៈ ជន្មាយុ ៣៦ឆ្នាំ ដែលបានប្រារព្ធនៅមន្ទីរតម្កល់សព Molloy ទីក្រុង West Hartford រដ្ឋ Connecticut សហរដ្ឋអាមេរិក ក្រោមអធិបតីភាពព្រះមហាថេរៈ ខេមិយោ ព្រះចៅអធិការវត្ដរតនាម, ព្រះភិក្ខុ សប្បញ្ញោ គង់នៅវត្ដរតនាម, ព្រះធម្មាចារ្យ ពុទ្ធសត្ថា គ្រូសមាធិកម្មដ្ឋាន និងជាអតីតព្រះចៅអធិការវត្ដពុទ្ធត្ថេរារាម ខ្នារធ្នង់ គង់នៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព, ព្រះធម្មាចារ្យ ឥន្ទជោតោ គ្រូសមាធិកម្មដ្ឋាន និងជាព្រះចៅអធិការវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព, ព្រះភិក្ខុ បូរណចិត្ដោ គង់នៅវត្ដរតនាម, ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ញាតិមិត្ដជិតឆ្ងាយ មានដូចជារដ្ឋ Maine រដ្ឋ New York រដ្ឋ Massachusetts នាថ្ងៃអាទិត្យ ៩កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែសីហា គ្រិស្ដសករាជ ២០២៥ ។
ព្រះករុណាកាន់កម្មវិធីអញ្ជើញលោកអាចារ្យ គិម វរានន្ទ សំដែងជាភាសាអង់គ្លេស ដើម្បីចែកជូនដល់កុលបុត្រខ្មែរដទៃទៀត ដែលកើតនៅសហរដ្ឋអាមេរិក និងជនជាតិបរទេស ដែលបានអញ្ជើញចូលរួម។ យុវជន គិម វរានន្ទ ជាកូនខ្មែរ-អាមេរិកាំង កើតនៅសហរដ្ឋអាមេរិក។ លោកឪពុកអ្នកម្ដាយជាអតីតជនភៀស្លខួនខ្មែរ។
Ācārīya Varananda Kim, age 16, giving talk on the three marks of existence: impermanence (anicca), suffering or dissatisfaction (dukkha), and not-self (anatta), on occasion of the Funeral Service of the late Mr. Rattanak Seng, Age 36, held at the Molloy Funeral Home, West Hartford, Connecticut, United States of America, presided by the Maha Thera Venerable Khemiyo, Abbot of Wat Ratanaram, Bhikkhu Sappanno of Wat Ratanaram, Bhikkhu Buddhasattha, Meditation Instructor and former Abbot of Wat Buddhatheraram Khna Thnung, Bhikkhu Indajoto, Meditation Instructor and Abbot of Wat Kiryvongsa Bopharam, the Peace Meditation Center, Bhikkhu Pura Citto of Wat Ratanaram, and attended by relatives and friends from near and far included the states of Maine, New York, and Massachusetts on Sunday the 9th Waxing Moon of Sāvaṇa, Year of the Snake, Buddhist Era 2569 equivalent to August 3, A.D.2025.
The venerable emcee (Master of Ceremony) invited Ācārīya Varananda Kim to give a talk in English to share with the other Khmer young generation, who were born in the United States and the non-Khmer guests. Youth Varananda Kim, Khmer-American, was born in the United States of America to the parents, who are former Khmer refugees.
ទិវាខួបគម្រប់ ៤០ឆ្នាំនៃថ្ងៃបង្កើតពុទ្ធិកសមាគម <<វត្ដសន្ដិភាព>> នា ៥ តុលា ២៥៦៩/២០២៥
វត្ដសន្ដិភាព ប្រចាំតំបន់នូអ៊ីងគ្លែន្ឌ ជាអាវាសវត្ដមួយនៅក្នុងនិកាយមីយ៉ូហូជីជប៉ុនក្នុងនិកាយមហាយាន មានគោលការណ៍៖ សន្ដិភាពពិភពលោក និង សិទ្ធិមនុស្ស។
The Nipponzan Myohoji is a Japanese Nichiren Buddhist order known for its worldwide peace activism and human rights.

កន្លែង៖ 100 Cave Hill Road, Leverett, MA 01054
កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ១៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី០៥ ខែតុលា គ្រិស្ដសករាជ ២០២៥
វត្ដសន្ដិភាព និង វត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព មានទំនាក់ទំនង មិត្ដភាព តាំងពីសម័យសម្ដេចព្រះសង្ឃរាជ សម្ដេចព្រះមហាឃោសានន្ទ និង ព្រះមហាថេរៈ នីឈីដាតស៊ូ ហ្វ៊ូជីអ៊ី ស្ថាបនិក និង ជាគ្រូនិព្វ័នហ្សាន មីយ៉ូហូជី ។ សម្ដេច និង ព្រះករុណា ទ្រង់បានសោយព្រះទិវង្គត និង ទទួលអនិច្ចធម្មទៅហើយ។
Peace Pagoda and Wat Kiryvongsa Bopharam, the Peace Meditation Center have built relationship and friendship going back many years to the time of the late His Holiness Samdech Maha Ghosananda, the Sangharaja or the Supreme Buddhist Patriarch of Cambodia and the Most Venerable Nichidatsu Fujii, Founder and Teacher of Nipponzan Myohoji. Both revered and well-known Buddhist monks from Cambodia and Japan passed away.
ព្រះធម្មទេសនាសំដែងដោយ ព្រះធម្មវិបស្សនា កេតុធម្មោ សំ ប៊ុនធឿន
Dhamma talk by the late and renowned Cambodian Vipassana Buddhist Master Ven. Ketodhammo Som Bunthoeun.
Watch our shows on LTC – Channel 95
Broadcast hours | Fridays: 4 – 5 pm, 8 – 9 pm
Tuesdays 11 am - 12 pm
Email: templenewscast@yahoo.com
Phone: 978.853.9623
Website: templenews.org
Youtube: www.youtube.com/templenewstv